ស្ថិតិស៊ីក្លូក្នុងរាជធានីភ្នំពេញ សរុបមានចំនួន ៤៤៧គ្រឿង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី០៦ ខែកញា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយប្រធានមន្ទីរទេសចររាជធានី និងលោកប្រធានសមាគមស៊ីក្លូ បានចុះបិទស្ទឹកគ័រចំណាំងផ្លាតសុវត្ថិភាពលើស៊ីក្លូ។ បើតាមស្ថិតិ មានស៊ីក្លូចំនួន ៤៤៧គ្រឿងបាននិងកំពុងប្រកបអាជីវកម្មដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីបានចុះបិទស្ទឹកគ័រចំណាំងផ្លាតនៅផ្សារមួយចំនួនដូចជា៖

១/ ផ្សារអូឫស្សី

២/ ផ្សារសូរិយា

៣/ ផ្សារអ៊ីអន

៤/ ផ្សារថ្មី

៥/ និងផ្សារអូឡាំពិក

ដោយផ្អែកលើស្ថិតិដែលបានចុះបិទស្ទឹកគ័រចំណាំងផ្លាតសុវត្ថិភាពលើស៊ីក្លូឃើញថា មានស៊ីក្លូចំនួន ៤៤៧គ្រឿងបានប្រកបអាជីវកម្មដឹកជញ្ជូនផ្សេងៗ នៅរាជធានីភ្នំពេញ៕

Leave a Reply