ស្ថានីយ៍បូមទឹកបឹងត្របែកថ្មី ជួួយរំដោះទឹកបាន ទោះបីជាមានភ្លៀងធ្លាក់ខ្លាំង
Posted On : កញ្ញា, 26, 2016 | By សំឡេងទីក្រុង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មានភ្លៀងធ្លាក់ខ្លាំងស្ទើតែគ្រប់កន្លែងនៅរាជធានីភ្នំពេញ ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយស្ថានីយ៍បូមទឹកបឹងត្របែកថ្មី បានសាកល្បងដំណេីរការយ៉ាងល្អប្រសេីរ ដោយធានាមិនអោយទឹកឡេីងលិចប្រឡាយបឹងត្របែកដូចមុនឡេីយ ហេីយធ្វេីអោយតំបន់ខណ្ឌចំការមន ៧មករា ដូនពេញ ស្រកបានលឿន។

បើតាមការលើកឡើងក្នុងទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញថា  ម៉ូទ័រមានសមត្ថភាពបូមទឹកសរុបមានបរិមាណ ១៦ម៉ែត្រគូបក្នុង១វិនាទី គឺកើន២ដងធៀបនឹងស្ថានីយ៍ចាស់ ដែលនឹងកាត់បន្ថយការលិចលង់នៅខណ្ឌចំការមន ៧មករា និងដូនពេញ៕

 

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!