ស្ថានីយ៍បូមទឹកទួលគោកទី១ត្រឡោកបែក សម្រេចបាន៨៥%នៃគម្រោង
Posted On : ធ្នូ, 15, 2016 | By Sarim Tith

រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១ត្រឡោកបែក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ស្ថានីយ៍បូមទឹកទួលគោកទី១ត្រឡោកបែក សម្រេចបាន ៨៥% នៃគម្រោង។

បើតាមការបញ្ជាក់របស់សាលាក្រុងភ្នំពេញបានលើកឡើងថា ស្ថានីយ៍នេះបំពាក់ម៉ូទ័របូមទឹកចំនួន ៥គ្រឿង មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកជន់លិចនៅតំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ផ្លូវលេខ ៣១៥ ផ្លូវលេខ ៥៩២ ផ្លូវលេខ ៦០៦ ផ្លូវលេខ ៦០៨ ផ្លូវលេខ ៣១៣ ផ្លូវលេខ ៣៣៧ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរំលឹកផងដែរថា ស្ថានីយ៍ទួលគោកនេះជាស្ថានីយ៍ថ្មីទី១ ក្នុងចំណោមស្ថានីយ៍ទាំង៥ ហើយស្ថានីយ៍នេះនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងលើនេះបានល្អប្រសើរជាងមុន ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!