ស្ថានភាពអាកាសធាតុ​នៅកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ទី ២០ ខែសីហា ឆ្នាំ២០១៦
Posted On : សីហា, 15, 2016 | By សំឡេងទីក្រុង

ប្រភព៖ ក្រសូងធនធានទឹក និងឧតុនិយម

ក្រសូងធនធានទឹក និងឧតុនិយម បានជួនដំណឹងថា នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ សីហា ឆ្នាំ២០១៦ ស្ថានភាពអាកាសធាតុខ្យល់មូសុងនិរតីនឹងបន្តឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពជា។ ឥទ្ធិពលអាកាសធាតុនេះ អាចនិងមានភ្លៀងបន្តធ្លាក់ពីបង្គូរ ទៅច្រើន នៅតំបន់មាត់សមុទ្រ វាលទំនាប និង តំបន់ខ្ពង់រាប តែនិងមានភ្លៀងធ្លាក់តិច និងបង្គូរនៅរាជធានីភ្នំពេញ។

បន្ទាប់ពីមានការតាមដាន និងព្យាករណ៍អាកាសធាតុរួចមកឃើញថា នៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ សីហា ឆ្នាំ២០១៦ ស្ថានភាពអាកាសធាតុខ្យល់មូសុងនិរតីនឹងបន្តឥទ្ធិពលទៅលើតំបន់មួយចំនួនដូចជា៖

តំបន់មាត់សមុទ្រៈ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គូរ ទៅច្រើន តែខេត្តកំពត់ និងខេត្តកែប និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

តំបន់វាលទំនាប និង តំបន់ខ្ពង់រាបៈ អាចនឹងមានភ្លៀងធ្លាក់តិច និងបង្គូរ តែនៅរាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ អាចនិងមានភ្លៀងធ្លាក់តិចតូច។

យោងតាមអាកាសធាតុដូចបានជំរាបខាងលើ សូមសាធារណៈជន ជាពិសេសបងប្អូនអ្នកនេសាទ និងអ្នកទេសចរណ៍តាមកោះនានា នៅតាមមាត់សមុទ្រ ជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្ន ដើម្បីជៀសវៀងនិងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!