ស្គាល់ទេ? ស្ថាបនា​បាន​ជាង​70%​ ​ក្នុង​​ដំណាក់កាល​ទី​1
Posted On : មិថុនា, 17, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ កោះសន្តិភាព

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ មេសា ២០១៣នោះ ពេលនេះស្ថាបនាបានជាង៧០%ហើយ។ សម្រាប់ដំណាក់កាលទី១នោះក្រុមការងារកំពុងជំរុញឲ្យរួចរាល់នៅ ចុងឆ្នាំ២០១៦ និងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១មានរយៈពេល៤ឆ្នាំ ដំណាក់កាលទី២មានរយៈពេល៤ឆ្នាំ និងដំណាក់កាលទី៣មានរយៈពេលខ្លី ដែលដំណាក់កាលចុងក្រោយនេះ គ្រាន់តែតុបតែងកែលម្អ និងការងារសម្អាតប៉ុណ្ណោះ ហើយជាផែនការមេស៊ីហ្គេមធ្វើយ៉ាងណាសាងសង់ឲ្យហើយក្នុងឆ្នាំ២០១៩ និង២០២០ ដើម្បីទុកពេល៣ទៅ៤ឆ្នាំសម្រាប់ធ្វើការប្រកួត និងប្រើប្រាស់សាកល្បង ។

3b2ae24f-d89f-45db-9d19-2643d043e95be72045a1-1c8a-4b2c-a938-edb70ea9430f

សំឡេងទីក្រុង!

សំឡេងទីក្រុង!