សំរាមបំផ្លាញសម្រស់នៃរាជធានីភ្នំពេញ
Posted On : កញ្ញា, 15, 2016 | By សំឡេងទីក្រុង

ភ្នំពេញ៖ សាកស្រមៃមើលថាអ្នកបានណាត់ជួបជាមួយមនុស្សពិសេសរបស់អ្នកនៅឯមាត់ទន្លេ អង្គុយលើច្រាំង មុខទល់នឹងទន្លេមេគ្គង ជាមួយនឹងភាពរីករាយ។  អ្នកទៅកាន់ទីនោះដោយសារចង់ស្រូបខ្យល់អាកាសបរិសុទ្ធ ភាពស្រស់ស្អាត បរិយាកាសល្អ និងវាជាកន្លែងដែលរ៉ូមែនទិចផងដែរ។

សំណាងអាក្រក់ ក្នុងពេលនោះស្រាប់តែមានអ្វីមួយមករំខាន។ ក្លិនស្អុយនៃសំរាមមកពីជ្រុងនៃទន្លេ លាយជាមួយក្លិនទឹកនោមរបស់នរណាម្នាក់។ ជារៀងរាល់យប់ មនុស្សតែងតែប្រើមាត់ទន្លេជាបង្គន់សារធារណៈ។ អ្នកប្រាកដជាមិនឃើញ ប៉ុន្តែ អ្នកប្រាកដជាទទួលបានខ្លិនរបស់វា។

ក្នុងខែសីហា សុខជា និង គឹមលីម ជាគ្រូអនុវិទ្យាល័យមកពីខេត្តពោធិ៍សាត់ បានមកទស្សនាមាត់ទន្លេ។ ពួកគាត់បានទិញចំណីអាហារ ជាមួយនិងទឹកបរិសុទ្ធពីរដប់ ហើយបានរកកន្លែងសំរាប់អង្គុយ និងញាំអាហាររបស់ពួកគេ។

លោកគឹមលីមបាននិយាយថា៖ « វាជាលើកទីពីររបស់ខ្ញុំដែលបាមមកទស្សនា មាត់ទន្លេ។ ខ្ញុំបានគិតថាទីក្រុងភ្នំពេញជាកន្លែងដ៏ស្អាត បើប្រៀបទៅនឹងខេត្តរបស់ខ្ញុំ ប៉ុន្តែជំនួសដោយក្លិនមិនល្អ និងភាពកង្វក់ នៅកន្លែងមួយចំនួន»។ មិត្តរបស់គាត់ សុខជា បានបន្ថែមថា៖ នាងចង់ឃើញមនុស្សនៅក្នុងទីក្រុង ឈប់ចោលសំរាមថង់ប្លាស្ទិចចូលទៅក្នុងទន្លេ។ នាងនិយាយថា៖ « វាមើលទៅកខ្វក់ហើយវាបំពុលបរិស្ថាន “។

មិនយូរប៉ុន្មាន បន្ទាប់ពីការសន្ទាជាមួយស្រ្តីជនបទពីរនាក់រួច មនុស្សវ័យក្មេងមួយក្រុមដែលមានបីនាក់  បានញាំប្រហិតចៀនរបស់គេរួចរាល់ ហើយបានបោះកាកសំណល់ថង់ប្លាស្ទិចជាមួយនឹងអាហាដែលនៅសល់ ចូលទៅច្រាំងទន្លេ។ មនុស្សម្នាក់ផ្សេងទៀតបានផឹកទឹកបរិសុទ្ធរួច ហើយក៏បោះចូលទៅក្នុងទន្លេ។

បុរស អាយុ ២៣ឆ្នាំ បាននិយាយថា៖ « សុំទោស ប៉ុន្តែមានអ្នកផ្សេងទៀត បានចោលសំរាមរបស់ពួកគេទៅក្នុងទន្លេ។ ខ្ញុំគ្រាន់តែធ្វើតាមពួកគេប៉ុណ្ណោះ»។

មនុស្សខ្លះ ខ្វល់តែរូបរាងខាងក្រៅរបស់ពួកគេ ដូចជាសម្លៀកបំពាក់អ្វីដែលគេគួរស្លៀក ម៉ូតសក់អ្វីដែលសមនឹងគេ យានជំនិះប្រភេទអ្វីដែលធ្វើអោយពួកគេមើលទៅឡូយសង្ហា ប៉ុន្តែពួកគេភាគច្រើនមិនបានគិតអំពីបរិស្ថាន ឬកន្លែងដែលពួកគេកំពុងរស់នៅឡើយ។ មនុស្សជាច្រើននៃប្រជាពលរដ្ឋកម្ពុជា បាននិយាយថាពួកគេស្រលាញ់កម្ពុជា ប៉ុន្តែពួកគេចោលសំរាមនៅលើដងផ្លូវ ទៅក្នុងទន្លេ ហើយនឹងនៅជុំវិញផ្សារ។

ជាកាពិតណាស់ មនុស្សដែលរ៉ូមែនទិច ភ្លេចអំពីរឿងមាត់ទន្លេ វាបានបំផ្លាញបរិយាកាសរបស់អ្នក។ តោះងាកទៅមើលព្រះបរមរាជវាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិតណាស់ព្រះបរមរាជវាំងគឺអស្ចារ្យណាស់ ដូចក្នុងបទចំរៀងដែលមានចំណងជើង «អស្ចារ្យណាស់កម្ពុជា»។ អ្នកប្រាកដ៏ជាដកម៉ាស៊ីនថត ផ្ដិតយករូបអ្នកជានឹងសង្សា ឬ ជាមួយគ្រួសារ។ ប៉ុន្តែ មើលជើងរបស់អ្នកសិន មុនពេលដែលអ្នកចុចប៉ូតុង អ្នកប្រាកដជាមិនចង់បានរូបថតដែលមានសំរាមថងប្លាស្ទិច ឬសំបកដបដែលនៅក្បែជើងរបស់អ្នកទេ។ សំរាមទាំងនោះមានដោយសារតែការញាំអាហារជុំគ្នា ពួកគេចោលសំរាមទៅលើកំរាលឥដ្ឋ មួយហើយមួយទៀត។

ក្រៅពីមាត់ទន្លេ និងព្រះបរមរាជវាំង ទីក្រុងភ្នំពេញមានផ្សារបែបប្រពៃណីមួយចំនួនទៀត សំរាប់ភ្ញៀវទេសចរ ទៅទស្សនា ឬទិញរបស់របរលក្ខណះក្នុងស្រុក មានដូចជា ម្ហូបអាហារ ផ្លែឈើ សំលៀកបំពាក់ ហើយនិងវត្ថុអនុស្សាវរីយ៍។ គ្រប់ផ្សារទាំងហ្នឹង គឺប្រើថង់ប្លាស្ទិច និងដបប្លាស្ទិច។ អ្នកពិតជាមិនឃើញមានធុងសំរាមនៅទីនោះ។ បើអ្នករកឃើញក៏វាពេញបាត់ទៅហើយ។

ភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា ហើយវាតំណាងឱ្យបេះដូងនៃព្រះរាជាណាចក្រអច្ឆរិយៈនេះ។ អត្ថបទពិភាក្សារបស់កាសែតខេមបូឌាដេលីដែលបានចេញផ្សាយក្នុងថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៦ សាលារាជធានីបានប្រកាសថានិងដាក់ពង្រាយ  ធុងសំរាម៦០តាមឧទ្យានក្នុងទីក្រុងជាមួយនឹងអ្នកប្រតិបត្តិការផាកពិន័យអ្នកដែលបោះសំរាមចោល។ ហើយរដ្ឋាភិបាលបាននិយាយថាអ្នកទោសព្រៃស្ពឺនឹងត្រូវបានជួលដើម្បីជំរុញការប្រមូលសំរាម។ ប្រាំបីខែកន្លងផុតមកហើយត្រឹមខែសីហា ដែលខ្ញុំមិនទាន់បានឃើញ ជាពិសេសនៅមាត់ទន្លេដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរសំខាន់នៅក្នុងរាជធានីភ្នំពេញ។

ជាទូទៅ ប្រជាពលរដ្ឋកម្ពុជាគួរតែទទួលបានការអប់រំទៅលើការថែរក្សាបរិស្ថាន ការកែរច្នៃនិងការរៀបចំសំរាមរបស់ពួកគេ។ ច្បាប់ត្រូវតែដាក់ពិន័យលើអ្នកដែលចោលសំរាមនៅទីសាធារណះ។ បន្ថែមលើនេះ ធ្វើច្បាប់ថ្មីកំណត់លើការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចជារៀងរាល់ថ្ងៃ។ នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន ប្រទេសអង់គ្លេសជាឧទាហរណ៍ មិនថាអ្នកទិញអាហារអស់ប៉ុន្មានទេ គេនឹងមិនអោយថង់ប្លាស្ទិច លុះត្រាតែអ្នកបង់ប្រាក់បន្ថែមទៀតសម្រាប់វា។ នេះជាការលើកទឹកចិត្តប្រជាជនអោយកែច្នៃថង់ប្លាស្ទិចរបស់គេឡើងវិញ។ នេះបាននាំឱ្យមានការកាត់បន្ថយ ៨៥% នៅក្នុងចំនួននៃថង់ប្លាស្ទិចដែលត្រូវបានប្រើ ដែលនៅក្នុងការកំណត់បរិមាណសំរាមនៅតាមផ្លូវ។

បើយោងតាមព័ត៌មាន អេ បីស៊ី ប្រទេសសិង្ហបុរីគឺជាប្រទេសមួយដែលស្អាតនិងមានការអភិវឌ្ឍច្រើនបំផុតនៅក្នុងពិភពលោក។ ពួកគេបានដាក់ការពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់ការបោះសំរាមចោល ថ្មីៗនេះបានផាកពិន័យបុរសម្នាក់ចំនួន ១៥ ០០០ ដុលា្លអាមេរិច សំរាប់ការបោះកន្ទុយបារីចេញពីបង្អួចរបស់គាត់។

ឧទាហរណ៍ទាំងនេះបង្ហាញថាច្បាប់សាមញ្ញពីរដ្ឋាភិបាលអាចបង្ខំអោយប្រជាពលរដ្ឋថែរក្សាបរិស្ថានរបស់ពួកគេ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!