សំណល់រឹង​សំរាម​នៅ​រាជធានី​ភ្នំពេញ កើន​ដល់ ៣​ពាន់​តោន​ក្នុង​១ថ្ងៃ
Posted On : November, 19, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

យោង​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន បច្ចុប្បន្ន​នេះ​នៅ​ក្នុង​មួយ​ថ្ងៃ សំណល់រឹង​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូត​ដល់ ៣០០០​តោន ក្នុង​នោះ ៦៥% ជា​សំរាម​សើម, ២០% ជា​ថង់​ប្លាស្ទិក និង​ជាង ១០% ជា​សំណល់​រឹង​។របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បន្ត​ថា ការ​ច្នៃ​សំរាម មាន​ត្រឹម​តែ ២០% ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​អត្រា​សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទីលាន​សំរាម​មាន​ពី ៧០ ទៅ ៨០% និង​សំរាម​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​បោះ​ចោល​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ​នានា​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា សំណល់​ដែល​ត្រូវ​បាន​អ្នក​ចូលរួម​ប្រមូល​បាន​ គឺ​ភាគច្រើន​ជា​សំណល់​សំរាម ថង់​ប្លាស្ទិក​ដែល​ត្រូវ​បាន​បោះ​រាយប៉ាយ​នៅ​តាម​ទីធ្លា​សាធារណៈ​នានា ក្រោយពី​ការ​ដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មិន​បាន​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​៕

ប្រភព៖ kleykley

Urban Voice Cambodia

Urban Voice Cambodia