សំណល់រឹងសំរាមនៅរាជធានីភ្នំពេញ កើនដល់ ៣ពាន់តោនក្នុង១ថ្ងៃ
Posted On : វិច្ឆិកា, 19, 2018 | By សំឡេងទីក្រុង
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះនៅក្នុងមួយថ្ងៃ សំណល់រឹងសំរាមនៅក្នុងរាជធានីភ្នំពេញបានកើនរហូតដល់ ៣០០០តោន ក្នុងនោះ ៦៥% ជាសំរាមសើម, ២០% ជាថង់ប្លាស្ទិក និងជាង ១០% ជាសំណល់រឹង។របាយការណ៍របស់ក្រសួងបរិស្ថានបន្តថា ការច្នៃសំរាម មានត្រឹមតែ ២០% ប៉ុណ្ណោះដែលធ្វើឲ្យអត្រាសំរាមដែលត្រូវបោះចោលនៅទីលានសំរាមមានពី ៧០ ទៅ ៨០% និងសំរាមមួយចំនួនទៀត ត្រូវបានបោះចោលអនាធិបតេយ្យនៅតាមផ្លូវសាធារណៈនានា។
ប្រភពដដែលឲ្យដឹងទៀតថា សំណល់ដែលត្រូវបានអ្នកចូលរួមប្រមូលបាន គឺភាគច្រើនជាសំណល់សំរាម ថង់ប្លាស្ទិកដែលត្រូវបានបោះរាយប៉ាយនៅតាមទីធ្លាសាធារណៈនានា ក្រោយពីការដើរកម្សាន្តរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមិនបានទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕
ប្រភព៖ kleykley