សំណង់អគារនៅជាប់​របង​ស្តាត​អូឡាំពិក ត្រូវបានគេរាយការណ៍ថាបាន​បាក់មួយផ្នែក​កាលពី​យប់​មិញនេះ
Posted On : August, 5, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ camnews

ប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះបានទូរសព្ទប្រាប់វីអូឌីឲ្យដឹងថា នៅម៉ោងប្រមាណ៣ព្រឹកនេះ សំណង់អាគារដែលទើបនឹងសង់ថ្មីរបស់ក្រុមហ៊ុន OCIC នៅក្នុងបរិវេណការដ្ឋានសំណង់អូឡាំពិកក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាបានបាក់ ដែលលោកថាបណ្តាលមកពីជើងទម្រនៃសំណង់ដែលចាក់ថ្មីមិនរឹងមាំ។

ប្រភពដដែលបន្ថែមថាក្រោយពីមានហេតុការណ៍នេះក្រុមហ៊ុននិងមេការនៃសំណង់នេះបានហាមប្រាមមិនឲ្យកម្មករបញ្ចេញព័ត៌មាននេះទេនិងបានលើកសំណាញ់បិទបាំងសំណង់ដែលនេះទៀតផង។

ទាក់ទងទៅនឹងព័ត៌មាននេះ អគ្គនាយករងនៃក្រុមហ៊ុន OCIC លោក ទូច សំណាង បានបដិសេធយ៉ាងខ្លីថាដូចជាមិនមានហេតុការណ៍នេះកើតឡើងទេ ហើយអះអាងថាលោកជាប់រវល់។

វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត និងលោក ជៀម សុផលមករា បាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។

ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ថាលោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ ដោយលោកថាលោកនឹងពិនិត្យជាមួយអភិបាលខណ្ឌ៧មករាសិន។

Urban Voice Cambodia

Urban Voice Cambodia