សាលា​​​រាជ​​​ធានី​​​​​​ដក​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​ ខណៈសាធារណ​​​ជន​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​អគារ​​​ប៊ូឌីង​​​
Posted On : September, 5, 2014 | By សំឡេងទីក្រុង

ខេមបួឌាដេលី ដោយ ហ៊ុល រស្មី ថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០១៥

ដោយ​​​មាន​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​ជា​​​ជាង​​​ការ​​​វាយ​ ​​កម្ទេច​​​អគារ​​​ប៊ូឌីង ដ៏ល្បីឈ្មោះ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​ ​ កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​បាន​​​ដក​​​ចេញ​​​វិញ​​​នូវ​​​ការ​ ​​អះ​​​អាង​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ដែល​​​​​​ ថា អគារ​​​ប៊ូឌីង​​​នេះ​​​​​​​​គួរ​​​តែ​​​ត្រូវ​​​វា​​​យ​​​កម្ទេច​​​​​​ ចោល​​​នោះ​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជ​​​ធានី ​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា អគារ​​​ប៊ូ​​​ឌីង​​​ដែល​​​ជា​​​អគារ​​​ ប្រវត្តិ​​​សាស្ត្រ​​​មាន​​​សភាព​​​ទ្រុឌ​​​ទ្រោម ហើយ​​​ថា “វា​​​ដល់​​​ពេល ​​​ត្រូវ​​​វាយ​​​កម្ទេច​​​ចោល​​​ហើយ​​​”។

លោក​​​ ប៉ា សុជាតិ​​​វង្ស បាន​​​ពន្យល់​​​ថា លោក​​​កំពុង​​​តែ​​​ ពិភាក្សា​​​ជាមួយ​​​ក្រុមហ៊ុន​​​សាជីវកម្ម​​​វិនិយោគ​​​កម្ពុជា​​​ក្រៅ​​​ ប្រទេស​​​ (OCIC) ដើម្បី​​​ផ្តល់​​​លំនៅ​​​ដ្ឋាន​​​ផ្សេង​​​នៅ​​​ក្រៅ​​​រាជ ​​​ធានី​​​ដល់​​​អ្នក​​​រស់​​​នៅ​​​ក្នុ​​​ងអគារ​​​ប៊ូ​​​ឌីង​​​ ដែល​​​លោក​ ​​បាន​​​លើក​​​ឡើង​​​ថា ​​​​​​លែង​​​អាច​​​រស់​​​នៅ​​​ក្នុង​​​ផ្ទះ​​​ របស់ខ្លួន​​​ដោយ​​​​​​មាន​​​សុវត្ថិភាព​​​ទៀ​​​ត​​​ហើយ​​​នោះ។

ប៉ុន្តែ កាល​​​ពីម្សិលមិញ​​​ លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំពាក្យសាលា​ ​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា ថ្នាក់​​​លើ​​​របស​​​់​​​ លោក​​​បាន​​​យល់​​​ច្រឡំ​​​។ លោក ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា “គោល​​​ ដៅ​​​របស់​​​អភិបាល​​​រាជធានី​​​គឺមិន​​​មែន​​​[វាយ​​​កម្ទេច​​​អគារ​​​ចោល​ ​​] ឡើយ​​​។ អភិបាល​​​រាជ​​​ធានី​​​គ្រាន់​​​តែ​​​ពន្យល់​​​ថា  OCIC មាន​​​គម្រោង​​​បង្កើត​​​ក្រុង​​​រណប​​​នៅ​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​​ ​​ ជា​​​កន្លែង​​​ដែល​​​មាន​​​លំនៅ​​​ដ្ឋាន​​​សម​​​រម្យ​​​​​​សម្រាប់​​​រស់ ​​​នៅ​​​​​​ប៉ុណ្ណោះ​​​។ លំនៅ​​​ដ្ឋាន​​​ទាំង​​​អស់​​​ [ ក្នុង​​​អគារ​​​ ប៊ូឌីង​​​] សុទ្ធ​​​តែ​​​មា​​​ន​​​សភាព​​​ទ្រុឌ​​​ទ្រោម ហើ​​យ​​​អាច​​​បាក់ ​​​ស្រុត”។

ទោះ​​​បី​​​ជា​​​លោក​​​ ឌីម៉ង់ បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ ថា មន្ទីរ​​​រៀបចំ​​​ដែន​​​ដី​​​ និង​​​នគរោបនីយកម្ម​​​រាជ​​​ធានី​​​បាន​​​ ចុះទៅ​​​ត្រួត​​​ពិនិត្យ​​​អគារ​​​នេះ​​​ក្នុង​​​ពេល​​ថ្មី​​​ៗ​​​នេះ​​​ដោយ ​​​រក​​​ឃើញ​​​ថា វា​​​គ្មាន​​​សុវត្ថិភាព​​​ក៏​​​ដោយ​​​​​​ ក៏​​​មន្ត្រី​​ ​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​អគារ​​​នេះ​​​មិន​​​អាច​​ផ្តល់​​​ព័ត៌មាន​​​ លម្អិត​​​នៃ​​​ការ​​​វាយ​​​តម្លៃ​​​បាន​​​ដែរ​​​។

អ្នក​​​រស់​​​នៅ​​​ក្នុ​​​ងអគារ​​​ រួម​​​ទាំង​​​មេភូមិ​​​ម្នាក់​​​ផង​​ ​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​ដឹង​​​ពីការ​​​ចុះ​​​មក​​​ត្រួត​​​ ពិនិត្យ​​​នេះទេ​​​ ហើយ​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​ ពួក​​​គាត់​​​ត្រូវ​​​បាន​​​យក​​​មក​​​ពិភាក្សា​​​ពិគ្រោះ​​​យោបល់​​​អំពី​​ ​ផែនការ​​​របស់​​​សាលា​​​រាជ​​​ធានី​​​ដែល​​​គ្រោង​​​វាយ​​​កម្ទេច​​​លំនៅ​​ ​ដ្ឋាន​​​របស់​​​ពល​​​រដ្ឋ​​​ប្រហែល​​​៦០០គ្រួសារ​​​ ដែល​​​រស់​​​នៅ​​​ ក្នុង​​​អគារ​​​ប៊ូឌីង​​​នេះ​​​ឡើយ។

កាល​​​ពីម្សិលមិញ​​​ អង្គការ​​​សង្គម​​​សីុវិល​​​ចំនួន​​​ប្រាំ​​​បួន​​​ បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ ថា “​​​ឈប់​​​វាយ​​​កម្ទេច​​​ទីក្រុង​​​របស់​​​យើង​​​” ដោយ​​​ស្នើ​​​ឲ្យ​​​ អាជ្ញាធរ​បញ្ចូល​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​ក្នុង​​​ការ​​​ ពិភាក្សា​​​របស់​​​ខ្លួន​​​អំពី​​​វាសនា​​​របស់​​​អគារ ហើយ​​​ផ្តល់​​​ ភ័ស្តុ​​​តាង​​​នៃ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ជា​​​ផ្លូវ​​​ការ​​​មួយ​​​។

អង្គការ​​​សង្គម​​​សីុវិល​​​​​​ទាំង​​​នេះ​​​ ដែល​​​រួម​​​មាន​​​ មជ្ឈមណ្ឌល​​​​​​អប់រំ​​​ច្បាប់​​​​​​សម្រាប់​​​សហគមន៍​​​ និង​​​ក្រុម​​​ការ ​​​ងារ​​​ពិសេស​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​ដែរ​​​នោះ​​​បាន​​​អំពាវ​​​នាវ​​ ​ឲ្យ​​​មាន​​​ការ​​​វាយ​​​តម្លៃ​​​ដោយ​​​ឯករាជ្យ​​​លើ​​​សុវត្ថិ​​​ភាព​​​ របស់​​​អគារ​​​នេះ​​​ ហើយ​​​ផ្តល់​​​នូវ​​​លទ្ធផល​​​ ដែល​​​រក​​​ឃើញ​​​ដល់​ ​​​​​គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ និង​​​សង្គម​​​ស៊ីវិល។

លោកស្រី ណាលី ពីឡូក ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​លីកាដូ បាន​​​ លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា “រដ្ឋាភិបាល​​​មាន​​​ កាតព្វកិច្ច​​​ពិគ្រោះ​​​យោបល់​​​ទាំង​​​ជាមួយ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​ ​អគារ និង​​​សង្គម​​​ស៊ីវិល​​​ស្តី​​​ពី​​​ការ​​​អភិវឌ្ឍ​​​រាជ​​​ធានី​​​ របស់ខ្លួន​​​”។

លោក ជុច ភឿន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​ សិល្បៈ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​បច្ចេក​​​ ទេស​​​បាន​​​ត្រៀម​​​ខ្លួន​​​ដើម្បី​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យ​​​អគារ​​ ​ប្រវត្តិ​​​សាស្ត្រ​​​នោះហើយ ប្រសិន​​​បើ​​​សាលា​​​រាជ​​​ធានី​​​ស្នើ​​​ ឲ្យ​​​ធ្វើ​​​ដូច្នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ [អគារ​​​នេះ] ​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​ចោល​​​ដោយ​​​គ្មាន​​​មន្ត្រី​​​បច្ចេក​​​ ទេស​​​ចុះទៅ​​​ត្រួត​​​ពិនិត្យ​​​នោះ​​​​​​​​​​​​​​​​​​​​​​​ វា​​​ជា​​​រឿង ​​​​​​គួរ​​​ឲ្យ​​​អាម៉ាស់​​​ណាស់​​​។

អគារ​​​ប៊ូឌីង​​​ ដែល​​​ជា​​​អគារ​​​និមិត្ត​​​រូប​​​នៃ​​​ស្ថាបត្យកម្ម​ ​​ថ្មី​​​របស់​​​ខ្មែរ​​​​​​បង្កើ​​​ត​​​ឡើង​​​ដោយ​​​ លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ​​​ខ្មែរ​​​ដ៏​​​ល្បី​​​ល្បាញ​​​នោះ បាន​​​ បញ្ចប់​​​ការ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៦៣។

លោក លូ បាន​​​ហាប់​​​ ជន​​​ជាតិ​​​កម្ពុជា​​​ និង​​​ លោក VladimirBodiansky ជនជាតិ​​​រុស្ស៊ី ជា​​​​​​ស្ថាបត្យករ​​​ដែល​​​សាង​​​សង់​​​អគារ​​​នេះ​​​ ​​ ត្រូវ​​​បាន​​​ផ្តល់​​​ប្រឹក្សា​​​ដោយ​​​លោក វណ្ណ ម៉ូលី​​​វណ្ណ ដែល​​​បាន​​ ​គូរ​​​ប្លង់​​​អគារ​​​ប្រវត្តិសាស្ត្រ​​​ជាច្រើន​​​នៅ​​​ក្នុង​​​រាជ​​​ ធានី​​​ភ្នំពេញ ដែល​​​រួម​​​មាន​​​ផ្សារ​​​ធំថ្មី សាល​​​សន្និសីទ​​​ ចតុមុខ និង​​​ពហុកីឡា​​​ដ្ឋាន​​​ជាតិ​​​អូឡាំពិក​​​ជា​​​ដើម។

លោក ប៉ែន សិរីបញ្ញា ស្ថាបត្យករ​​​មួយ​​​រូប​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ ក្នុង​​​ផ្នែក​​​នៃ​​​គម្រោង​​​របស់​​​លោក វណ្ណ ម៉ូលី​​​វណ្ណ ជា​​​គម្រោង​​ ​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០០៩ដើម្បី​​​​​ប្រមូល​​​ផ្តុំ​​​​​​ វិចិត្រ​​​ករ ស្ថាបត្យករ និង​​​ប្រវត្តិវិទូ បាន​​​លើក​​​ឡើ​​​ង​​​ថា ការ​​ ​វាយ​​​កម្ទេច​​​អគារ​​​ប៊ូ​​​ឌីង​​​នេះ​​​ចោល​​​ គឺ​​​ដូច​​​ជា​​​ការ​​​ កម្ទេច​​​ប្រវត្តិសាស្ត្រ​​​ចោល​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ជំនាន់ ​​​ក្រោយ​​​អស់​​​សង្ឃឹ​​​ម។

លោក​​​ សិរី​​​បញ្ញា បាន​​​និយាយ​​​ទាក់​​​ទង​​​នឹង​​​ការ​​​គ្រោង​​​ កម្ទេច​​​អគារ​​​​​​​​​​​​​​​​​​​​​​​​ប្រវត្តិសាស្ត្រ​​​នេះ​​​ចោល​​​ថា​​​  “វា​​​បំបាក់​​​ទឹក​​​ចិត្ត​​​និស្សិត​​​រៀន​​​ផ្នែក​​​ស្ថាបត្យកម្ម​​​ ក្នុង​​​ប្រទេស​​​កម្ពុជា ព្រោះ​​​គ្មាន​​​ដាន​​​សម្រាប់​​​ក្មេង​​​ជំនាន់​ ​​ក្រោយ​​​សិក្សា​​​អំពី​​​ប្រវត្តិសាស្ត្រ​​​របស់​​​ខ្លួន។ វា​​​គឺ​​​ជា​​ ​ការ​​​បាត់​​​បង់​​​ប្រវត្តិសាស្ត្រ វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ចំពោះ ​​​អគារ​​​ប៊ូឌីង​​​នេះ​​​តែ​​​មួយ​​​ទេ ប៉ុន្តែ ចំពោះ​​​​​​ស្ថាបត្យកម្ម​​ ​ទំនើ​​​ប​​​របស់​​​ខ្មែរ​​ទាំង​​​អស់​​​ផង​​​ដែរ​​​។ វា​​​មិន​​​មែន​​​ គ្រាន់​​​តែ​​​បាត់​​​បង់​​​សម្រាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ទេ ប៉ុន្តែ សម្រាប់​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ ”៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ MattBlomberg)​​​​​​

Urban Voice Cambodia

Urban Voice Cambodia