សាលា​រា​ធានី​ភ្នំពេញ​​បង្ហាញ​​ប្លង់​​បង្កើត​​សួនច្បារ​​ថ្មី​​តាម​​បណ្តា​យ​​ច្រាំង​ទន្លេ
Posted On : January, 2, 2015 | By សំឡេងទីក្រុង

ប្រភព៖ វាយោ, ដោយ​៖​អឿន ភា​រ៉ា​,  មករា ០២ 2015

ដើម្បី​លើកកម្ពស់​សោភ័ណ្ឌភាព​តាម​ដង​ទន្លេ មន្ទីរ​សាធារណៈការ​បាន​សិក្សា​ជា​ប្លង់​សួនច្បារ នៅតាម​ច្រាំង​ទន្លេសាប ចាប់​ពី​ស្ពាន​ជ្រោយចង្វារ ដល់​ឃ្លាំង​សាំង​សូគីម៉ិច ឫស្សីកែវ ក្នុង​ខណ្ឌ ឫស្សីកែវ​ ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​ដឹងថា នឹង​ចាប់ផ្តើម​នៅពេល​ណា​នោះ​ទេ នេះ​បើ​យោង តាម​គេហទំព័រ​របស់​រា​ធានី​ភ្នំពេញ បង្ហោះ​ឱ្យដឹង នៅ​ថ្ងៃ​ទី​៣១ ធ្នូ​។​

​ប្លង់​នេះបាន​សិក្សា​ចប់​រួចហើយ ដោយ​បាន​បែងចែក​ជា​តំបន់ៗ​ដូចជា​៖ តំបន់​កំសាន្ត​សួន​ផ្កា​, តំបន់​កំសាន្ត​សួន​ទឹក អាងទឹក​, តំបន់​ស្ថានីយ៏​កាណូត​អ្នកដំណើរ​, តំបន់​កាណូត​ទេសចរណ៏​, តំបន់​សំដែង​សិល្បៈ​កំសាន្ត​ទីវាល​, តំបន់​ពិ​ព័រ​ណ៌ទូក​, តំបន់​លក់​ភេសជ្ជៈ និង​ហាង​ទំនិញ វត្ថុ​អនុ​ស្សាវ​រីយ៏​, តំបន់​ចំណតរថយន្ត​, តំបន់​រោង​ជ្រក​កំដៅថ្ងៃ និង​ភ្លៀង​, តំបន់​ហាត់​កីឡា និង​តំបន់​ក្មេង​កំសាន្ត​ជាដើម​៕

Urban Voice Cambodia

Urban Voice Cambodia