សាលារាជធានីភ្នំពេញស្ថាបនាផ្លូវបេតុងថ្មីវាងក្រោមស្ពានព្រះមុនីវង្សទាំង២
Posted On : June, 30, 2015 | By សំឡេងទីក្រុង
ប្រភព៖ កោះសន្តិភាព ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥
រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ មិថុនា ២០១៥ ថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅគល់ស្ពានព្រះមុនីវង្សប៉ែក ខាងកើត (ច្បារអំពៅ ) សាលារាជធានីភ្នំពេញបាននិងកំពុងស្ថាបនាផ្លូវបេតុងថ្មីវាងក្រោម ស្ពានព្រះមុនីវង្សទាំង២ ប្រវែង៣០៩ម៉ែត្រ ទទឹង៦ម៉ែត្រ ផ្លូវនេះសម្រាប់តែទោចក្រយានយន្តធ្វើដំណើរទ្វេរទិស ដោយនៅពេលខាងមុខនេះសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យឆ្លងកាត់ ទទឹងផ្លូវជាតិលេខ១ ចំណុចច្បារអំពៅឡើយ ។
គិតត្រឹមថ្ងៃទី៣០ មិថុនា ២០១៥នេះ ការដ្ឋានសម្រេចជារួមបាន៥៥%នៃគម្រោងហើយ ៕