សាលា​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ពង្វាង​ចរាចរ​ក្នុង​បុណ្យ​អុំទូក
Posted On : November, 3, 2014 | By សំឡេងទីក្រុង

ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យអុំទូក សាលា​រាជ​ធានី​ភ្នំពេញ​សូម​ជូន​សេចក្ដី​ជូន​ដំណឹង​អំពី ការ​ពង្វាង​ធ្វើ​ចរាចរ​ចំពោះ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​និង​រ៉ឺម៉ក​គ្រប់​ប្រភេទ។

ការ​ពង្វាង​ចរាចរ​នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ណែន​តាន់​តាប់​បង្ក​ឲ្យ​កក​ស្ទះ ព្រោះ​នឹង​មាន​ប្រជាជន​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត​ស្រុក នឹង​មក​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ​បណ្ដែត​ប្រទីប ​អក​អំ​បុក​និង​សំពះ​ព្រះ​ខែ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ៥​-៦​-៧ វិច្ឆិកា ២០១៤ នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ពី​ទីតាំង និង​ម៉ោង​ពេល​ចំពោះ​យាន​យន្ត​ដូច​ខាង​ក្រោម៖

1932554_352704718243620_9107335607059234825_o

10623396_352704728243619_6591153443856850482_o

Urban Voice Cambodia

Urban Voice Cambodia