សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ស្តារ​ប្រព័ន្ធ​លូ​នៅ​តំបន់​បឹង​កក់​​
Posted On : March, 22, 2015 | By សំឡេងទីក្រុង

ដោយ៖ ខាន់ លក្ខិណា, VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី២២ខែមីនា ឆ្នាំ២០១៥

សាលា​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ត្រួតពិនិត្យ និងស្តារ​ប្រព័ន្ធ​លូ​នៅ​តំបន់​បឹង​កក់ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ការជន់​លិច​ដោយ​ទឹក​ស្អុយ ឬជំនន់​ភ្លៀង នៅ​រដូវវស្សា​ខាងមុខ​នេះ​ ។​

​គេហទំព័​រហេ្វ​សប៊ុក​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២១ខែ​មីនា នេះ​ឲ្យដឹងថា អាជ្ញាធរ​ចាប់ផ្តើម​ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រលាយ និង​លូ ក្នុង​តំបន់​បឹងកក់​ដែល​មាន​ការកកស្ទះ​ ។  ការដោះស្រាយបញ្ហា​កកស្ទះ​ប្រព័ន្ធ​លូ និង ប្រលាយ​នេះ គឺ​ចាប់ពី​ចំណុច​នៅ​ភូមិ​បឹងកក់​ដល់ស្ថានីយ៍​បូមទឹក​ទួលគោក​២ ​។

​ស្ត្រី​នៅ​សហគមន៍​បឹងកក់​ជាង​១០​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ចុងឆ្នាំ​២០១៤ រហូតដល់ បច្ចុប្បន្ន​ដោយ​សារ តវ៉ា​បិទផ្លូវ​នៅ​មុខ​សាលា​រាជធានី ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធ​ររំ​ដោះ​ទឹកស្អុយ​ចេញពី​ភូមិ ​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា កន្លងទៅនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះទៅ​ស្តារ​ប្រព័ន្ធ​លូ​នៅតាម ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ខណ្ឌ​ឫស្សីកែវ ដើម្បី​រៀបចំ​ការពារ​កុំឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​ផ្ទះ​របស់ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​នៅពេល​ខាងមុខ​ ៕

VOD 001

Urban Voice Cambodia

Urban Voice Cambodia