សាលា​ក្រុង​ចាប់​ផ្ដើម​ឲ្យ​រុះរើ​សាងសង់​​កំណត់​ផ្លូវ​​​ជាតិ​លេខ​​១​ ​ពី​វត្ត​ក្ដី​តាកុយ​ដល់​ស្ពាន​ព្រះមុនីវង្ស
Posted On : May, 6, 2015 | By សំឡេងទីក្រុង

ប្រភព៖  news.kqube.net ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ​ដោយ​ ៖​ នូ​ ពៅ

map pp (1) pp pppp

រាជធានី​ភ្នំពេញ៖ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​ការ​បើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ​​មាន​ប្រវែង​៤០០០​ម៉ែត្រ ចាប់​ពី​វត្ត​ក្ដី​តាកុយ​ដល់​ស្ពាន​ព្រះមុនីវង្ស ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​​ដែល​ត្រូវ​បាន​ចាប់​ដំណើរ​ការ​សាងសង់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ​ ហើយ​តាម​ផែនការ​នឹង​​ត្រូវ​បញ្ចប់​​ការ​សាងសង់​ក្នុង​រយៈ​ពេល​ចំនួន​ ១៤​ខែ​ខាង​មុខ​នោះ​។
សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាន​លំនៅឋាន​​នៅ​សង​ខាង​ផ្លូវ​ខាង​លើ​ មេត្តា​ចូល​រួម​សហការ​រុះរើ​សំណង់​តូប យ៉ាប ដើម​ឈើ​ផ្សេង​ៗ​ ដែល​កន្លង​មក​បង​ប្អូន​ដែល​រង​ផល​ប៉ះពាល់​ទាំង​៣៥៧​គ្រួសារ ​ហើយ​ត្រូវ​​បាន​​ប្រជាពលរដ្ឋ​ទាំង​នោះ​ទទួល​យក​គោល​នយោបាយ​​រួច​មក​ហើយ​​​​​។ នេះ​បើ​យោង​តាម​​​ការ​ផ្សាយ​ជូន​ដំណឹង​​លើ​ទំព័រ Facebook របស់​​សាលា​រាជធានី​ភ្នំពេញ។
​សាលា​ក្រុង​បាន​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​នេះ ក៏​សូម​ស្នើ​ដល់​អគ្គិសនី​កម្ពុជា ​ក៏​ដូច​ជា​រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ ​និង​ប្រៃសណីយ៍ មេត្តា​ជំរុញ​ការ​រុះរើ​បណ្ដាញ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ ដើម្បី​ឲ្យ​ការដ្ឋាន​ដំណើរ​ការ​តាម​ផែនការ​ និង​ជា​ពិសេស​ សាលា​រាជធានី​ភ្នំពេញ​និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ស្នើ​សុំ​ការ​យោគយល់​អធ្យាស្រ័យ ពី​សំណាក់​​បង​ប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការ​ប៉ះពាល់​​ឬ​រំខាន​នានា​ដោយ​សកម្មភាព​ការដ្ឋាន​​ខាង​លើ​៕

Urban Voice Cambodia

Urban Voice Cambodia