សាលារាជធានី ដាក់កំណាត់ផ្លូវសុធារស ចាប់ពីមុខស្ថានទូតរុស្ស៊ី ដល់ស្តុបចំការមនជាផ្លូវឯកទិស
Posted On : កុម្ភៈ, 28, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://www.freshnewsasia.com
(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជន ទាំងអស់ឲ្យបានជ្រាបថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ នៅលើកំណាត់វិថីសុធារស ចាប់ពីផ្លូវមុខស្ថានទូត​រុស្ស៊ី ដល់ភ្លើងស្តុប​ជល​ផល (ស្តុបចំការមន) ប្រសព្វមហាវិថីព្រះនរោត្តម អាជ្ញាធរក្រុងនឹងដាក់កំណាត់វិថីសុធារសនេះ ជាផ្លូវឯកទិស ដោយអនុញាត​ឲ្យតែ​យាន​យន្ត ធ្វើចរាចរពី​ទិសស្ថាន​ទូតរុស្ស៊ី ឆ្ពោះទៅភ្លើងស្តុបជលផល តែ១ទិសប៉ុណ្ណោះ។

ចំណែកការធ្វើចរាចរយានយន្ត ពីទិសភ្លើងស្តុបជលផល (ស្តុបចំការមន) ឆ្ពោះទៅស្ថាន​ទូតរុស្ស៊ី គឺមិន​អនុ​ញ្ញាត​ឡើយ។ ការកែសម្រួលចរាចរនេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ តទៅ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!