សាលារាជធានី កំពុងស្ថាបនាផ្លូវលេខ១៩២៨ សម្រេចបាន ២២ ភាគរយ
Posted On : មករា, 21, 2015 | By សំឡេងទីក្រុង

ដោយ CEN ថ្ងៃទី ២១​ ខែមករា ឆ្នាំ ២០១៥

ភ្នំពេញ​: ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ដែល​តែងតែ​កើតមាន នៅ​ដង​មហាវិថី​សហព័ន្ធ រុស្ស៊ី សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ស្ថាបនា ផ្លូវ​លេខ​១៩២៨ (​ផ្លូវ​បន្ត​ពី​វិថី​ឧកញ៉ា​ម៉ុង ឫទ្ធី​) ចាប់ពី​ផ្លូវ​លេខ​១០១៩ (​វិថី​ហាណូយ​) ដល់​ផ្លូវ​លេខ​២០១១ (​វិថី​ទ្រី ហេង​) ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា គំរោង​នេះ ស្ថាបនា​ជា​ផ្លូវ​បេតុង​អា​មេ ប្រវែង ១.៧៧០ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ កំរាស់ ២០ សង់ទីម៉ែត្រ កម្លាំង​បេតុង ៤០ មេ​ហ្គា​ប៉ា​ស្កាល់​ជា​គូប និង​ដាក់លូ​ទំហំ ១,២ ម៉ែត្រ​។ ជា​ផែនការអភិវឌ្ឍន៍ នៅ​ឆ្នាំ​២០១៥​នេះ សាលា​រាជធានី នឹង​បន្ត​ពង្រីក​ផ្លូវ​លេខ​១៩២៨(​វិថី​ម៉ុង ឫទ្ធី​) ដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ហើយ​ការធ្វើ​ចរាចរ ពី​សង្កាត់​កា​កាប គោក​រកា ក្រាំងធ្នង់ ភ្នំពេញ​ថ្មី ឃ្មួញ អាចធ្វើ​ចរាចរ​ចេញចូល រាជធានី​បាន​ងាយស្រួល តាម​ច្រក​នេះ ដោយ​មិនបាច់​ចេញចូល តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ឡើយ ជាពិសេស​ក៏​ងាយស្រួល​ដល់ ការធ្វើដំណើរ​ទៅមក ព្រលានយន្តហោះ​ផងដែរ​។​

​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ ការដ្ឋាន​សម្រេចបាន​ល​ទ្ធ​ផល ជារួម ២២ ភាគរយ​នៃ​គម្រោង ក្នុងនោះ ៖
​ការងារ​ដាក់លូ ៩២ ភាគរយ ការងារ​កាយ​ដី​ស្អុយ ៦៥ ភាគរយ ការងារ​កិន​បង្ហាប់ដី ៣២ ភាគរយ ការងារ​ថ្ម​ម៉ិ​ក M40 ០ ភាគរយ ការងារ​ថ្ម​ម៉ិ​ក M30 ០ ភាគរយ និង​ការងារ​ចាក់​បេតុង ០ ភាគរយ​៕V​/S

– See more at: http://www.cen.com.kh/local/%E2%80%8B%E1%9E%9F%E1%9E%B6%E1%9E%9B%E1%9E%B6%E2%80%8B%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%B8-%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BB%E1%9E%84%E2%80%8B%E1%9E%9F%E1%9F%92%E1%9E%90%E1%9E%B6%E1%9E%94%E1%9E%93%E1%9E%B6%E2%80%8B%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E2%80%8B%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A9%E1%9F%A2%E1%9F%A8-%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%85%E1%9E%94%E1%9E%B6%E1%9E%93-%E1%9F%A2%E1%9F%A2-%E1%9E%97%E1%9E%B6%E1%9E%82%E1%9E%9A%E1%9E%99%E2%80%8B-13571158#sthash.qK9cAiIw.dpuf

សំឡេងទីក្រុង!

សំឡេងទីក្រុង!