14601033_639565176224238_2778435145983195321_n

សាលារាជធានី៖ គ្រោងពង្រីកផ្លូវបេតុងមួយខ្សែរ ក្នុងខណ្ឌសែនសុខ

ប្រភព៖ រដ្ខបាលរាជធានីភ្នំពេញ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានពង្រីកផ្លូវបេតុងមួយខ្សែរ នៅលើដងវិថីហាណូយ ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅ ក្នុងខណ្ឌសែនសុខ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។

គម្រោងនេះ មានទទឹង ២.៥ម ពង្រីកអោយបាន២២ម សងខាងផ្លូវ ចាប់ពីផ្លូវលេខ១៩៨៦ដល់ផ្លូវទំនប់កប់ស្រូវ ក្នុងខណ្ឌសែនសុខ។ ការជួសជុលពង្រីកផ្លូវនេះដែរ គឺក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្ដល់ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះផងដែរ៕

Leave a Reply