សាលារាជធានីភ្នំពេញ ​ត្រៀមនឹងបើកការដ្ឋាន​សាងសង់ផ្លូវថ្មើរជើង​មាត់ទន្លេ​ក្នុងពេលឆាប់ៗនេះ
Posted On : August, 5, 2014 | By សំឡេងទីក្រុង

កោះសន្ដិភាព ដោយ វ៉ា វឌ្ឍនៈ ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០១៤

រាជធានីភ្នំពេញ ៖ ​អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស​ បានមានប្រសាសន័ថា ​សាលារាជធានី​ភ្នំពេញនឹងចាប់ផ្តើម​សាងសង់ផ្លូវថ្មើរជើង​តាមមាត់ទន្លេ​ ក្នុងពេលឆាប់ៗខាងមុខ ។ លោកអភិបាល​មានប្រសាសន័បែបនេះ ខណៈលោក​បានដឹកនំាមន្រ្តីជំនាញ​ក្រោមឱវាទសាលារាជធានីភ្នំពេញ​ និង​ តំណាងអាជ្ញាធរដែនដីមួយចំនួន​​ ចុះពិនិត្យផ្លូវថ្មើរជើងដែលគ្រោងនឹងសាងសង់ក្នុងពេលខាងមុខ​ ​នៅរសៀលថ្ងៃទី០៤​​ សីហា​ ​២០១៤ ។

គួរបញ្ជក់ថា​ ការស្ថាបនាផ្លូវថ្មើរជើងនេះ​ នៅក្នុងជំហានដំបូង​សាលារាជធានី​ភ្នំពេញគ្រោងនឹងចាប់ផ្តើម​ សាងសង់ចាប់ពីបញ្ជររបស់​ក្រសួងទេសចរណ៍​ដែលស្ថិតនៅជាប់​របងសាលសន្និសីទចតុមុខ​ ប៉ែកខាងជើង ​រហូតដល់ផ្លូវស្ពាន​ភ្លោះកោះពេជ្រ និង ​គ្រោងសាងសង់​រហូតដល់គល់ស្ពាន​ព្រះមុនីវង្ស ៕

Urban Voice Cambodia

Urban Voice Cambodia