សាលារាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនឯកជន បូមយកកំណកដីដែលដុះកកនៅចុងជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
Posted On : ឧសភា, 29, 2015 | By សំឡេងទីក្រុង

ដោយ: Fresh news

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែល Fres​h ​News បានទទួលនៅល្ងាចថ្ងៃទី២៨ ខែឧសភានេះ បានឲ្យដឹងថា សាលារាជធានី សូមចេញសេចក្តីសម្រេចឲ្យក្រុមហ៊ុនឯកជនមួយ ធ្វើការបូមយកកំណកដី ដែលដុះកកនៅតំបន់ចុងជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលការអនុវត្តន៍គម្រោងនេះ ត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦៖០០ព្រឹក រហូតដល់ម៉ោង ៦៖០០ល្ងាច ហើយភាគីក្រុមហ៊ុន ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស ដែលបានកំណត់ដោយក្រសួងធនធានទឹក និងឧតុនិយម។

ការចេញសេចក្តីសម្រេច ឲ្យមានការបូមយកកំណកដីនេះ ដោយសារកត្តាភូមិសាស្ត្រ ចរន្តខ្សែទឹកហូរ និងលក្ខណៈភូមិសាស្រ្តនៃទន្លេ បានបង្កើតឲ្យមានកំណកដី ដែលដុះកកនៅតំបន់ចុងជ្រោយចង្វា ហើយកត្តានេះអាចធ្វើឲ្យប៉ះពាល់ដល់ចរាចរមច្ឆជាតិ គន្លងផ្លូវនាវាចរ និង អាចបង្កឲ្យបាក់ច្រាំងទន្លេបន្ថែមទៀត៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!