សាលារាជធានីភ្នំពេញ បាននឹងកំពុងចាប់ផ្តើមធ្វើសន្និសីទកាសែត បង្ហាញដំណើរការវិវឌ្ឍន៍ចុងក្រោយ នៃដំណោះស្រាយបញ្ហាដីធ្លី សហគមន៍បុរីកីឡា
Posted On : March, 20, 2015 | By សំឡេងទីក្រុង

ប្រភព៖ Freshnews

(ភ្នំពេញ)៖ នៅវេលាម៉ោង ​៩៖០០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញបាននឹងកំពុងដំណើរការ ធ្វើសន្និសីទ​កាសែតហើយ ដើម្បីបង្ហាញពី​ដំណើរកា​រវិឌ្ឍន៍​ចុងក្រោយ នៃ​ដំណោះស្រាយ​បញ្ហា សម្រាប់ប្រជាពលរដ្ឋសេសសល់ ក្នុងសហគមន៍បុរីកីឡា។ សន្និសីទនេះធ្វើឡើងនៅក្នុងសាលប្រជុំថ្មី របស់សាលារាជធានីភ្នំពេញ។

សូមជំរាបថា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥នេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋសហគមន៍បុរីកីឡាមួយចំនួន បានប្រមូលផ្តុំគ្នា នៅខាងមុខសាលារាជធានីភ្នំពេញផងដែរ ដើម្បីរង់ចាំស្តាប់លទ្ធផល នៃសន្និសីទកាសែត របស់សាលារាជធានីភ្នំពេញ ៕

Urban Voice Cambodia

Urban Voice Cambodia