សាលារាជធានីភ្នំពេញ បង្ហាញគំរូប្លង់កែលំអសួនច្បារ លើកសម្រស់ទីក្រុងភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង
Posted On : February, 28, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://www.freshnewsasia.com

(ភ្នំពេញ)៖ ដើម្បីចូល​រួមលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ឆើតឆាយ កាន់តែខ្លាំងថែមទៀតនោះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅលើ​បណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះថា សាលារាជធានីភ្នំពេញ មាន​គម្រោងស្ថាបនាកែលំអ លើកសម្រស់សួនវិមានឯករាជ្យ និង​សួនច្បារ​ផ្សេងៗទៀត ក្នុងបំណង​លើក​សម្រស់រាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត ។​

ហើយ​នៅថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានចាប់ផ្តើមជួសជុលកែលំអ សួនច្បាររង្វង់មូលផ្សារដើមថ្កូវ មានទីតាំងប្រសព្វរវាងផ្លូវលេខ៤៣០ ផ្លូវលេខ៤៨៨ និងផ្លូវលេខ១៦៣ ក្នុងខណ្ឌចំការមន ដោយការដ្ឋាននេះ នឹងប្រើរយៈពេលបព្ចាប់ការជួសជុលចំនួន ២១ថ្ងៃ៕

Urban Voice Cambodia

Urban Voice Cambodia