សាលារាជធានីគ្រោងសាងសង់ផ្លូវថ្មើរជើង ប្របមាត់ទន្លេថ្មីមួយ ចាប់ពីសាលចតុមុខ ដល់ស្ពានព្រះមុនីវង្សក្បាលថ្នល់
Posted On : April, 24, 2015 | By សំឡេងទីក្រុង

24/04/15 ប្រភពៈ Freshnews Asia

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមចុះត្រួតពិនិត្យ នៅតាមមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់ ផ្លូវថ្មើរជើងប្របមាត់ទន្លេមួយ ចាប់ពីសាលសន្និសីទចតុមុខ រហូតដល់ស្ពានព្រះមុនីវង្ស (ក្បាលថ្នល់) ។

លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលទីតាំង សម្រាប់គម្រោងផ្លូវថ្មើជើងនេះបញ្ជាក់ថា គម្រោងផ្លូវថ្មើជើងប្របមាត់ទន្លេនេះ នឹងត្រូវធ្វើឡើងជា២ដំណាក់កាល គឺដំណាក់កាលជំហានទី១ មានប្រវែង៩៥០ម៉ែត្រ ចាប់ពីខាងមុខសាលចតុមុខ រហូតដល់ស្ពានកោះពេជ្រ ដោយចំណាយពេលសាងសង់ រយៈពេល១ឆ្នាំ ហើយថា ក្រោយពេលដែលបញ្ចប់ គម្រោងសាងសង់ដំណាក់កាលទី១នេះ អាជ្ញាធរនឹងចាប់ដើមសាងសង់សម្រាប់ដំណាក់កាលទី២ទៀត គឺផ្លូវថ្មើជើងបន្តពីស្ពានកោះពេជ្រ ដល់ស្ពានព្រះមុនីវង្ស។ យ៉ាងណាក៏ដោយគម្រោងនេះ នឹងចាប់ផ្តើមសាងសង់ភ្លាមៗ បន្ទាប់ពីអាជ្ញាធរសិក្សាចប់រួចរាល់។

សូមជំរាបថា គម្រោងនេះជាផ្លូវសម្រាប់ដើរដំបូងហើយ នៅក្នុងរាជធានីភ្នំពេញ ដែលមានទទឹងចាប់ពី៦ម៉ែត្រ ទៅ១៥ម៉ែត្រ ដើម្បីបន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ដែលទៅកម្សាន្ត ហាត់ប្រាណតាមមាត់ទន្លេ៕

Urban Voice Cambodia

Urban Voice Cambodia