សាលាក្រុង​​នឹង​​បន្ថែម​​ប្រព័ន្ធ​​លូ​​នៅ​លើ​​ផ្លូវ​​ដែល​​លិច​​ទឹក​​ធ្ងន់ធ្ងរ​​
Posted On : August, 3, 2015 | By សំឡេងទីក្រុង

ប្រភព៖  vayofm.com ថ្ងៃទី៖ 02-08-2015 លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ដើម្បី​ដោះស្រាយ​ទឹក​លិច​ស្តុប​ផ្សារ​ដេប៉ូ ក្នុង​ផែនការ​ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់លូ​លើផ្លូវ​លេខ​៣៣៦ ទំហំ​១.៥​ម ចាប់​ពី​ផ្លូវនេរុ​ហ៍​ដល់​ប្រឡាយ​បឹងសាឡាង​។ ចំពោះ​ការដោះស្រាយ​ទឹក​លិច​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ផែនការ​ឆ្នាំ​២០១៥​នេះ នឹង​ដាក់លូ​លើផ្លូវ​លេខ​២៥៧ ទំហំ​១.៥​ម ចាប់​ពី​ផ្លូវ​កម្ពុជា​ក្រោម​ដល់​ប្រឡាយ​បឹង​សាឡាង​។​   ​លោក​ប៉ា សុជាតិ​វង្ស​ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នា​រសៀល​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៥​នេះ​ថា “ភ្លៀង​ធ្លាក់​នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​១​ម៉ោង ហើយ​កំពុង​បន្ត​ភ្លៀង ទឹក​ចាប់ផ្តើម​លិច​នៅ​ស្តុប​ផ្សារ​ដេប៉ូ ប៉ុន្តែ​ដោយសារ​កម្រិត​ទឹកភ្លៀង​មិន​គំហុក​ដូច​ម្សិលមិញ មិន​បណ្តាល​អោយ​ទីតាំង​១​ចំនួន​លិច​ទឹក​ទេ ដូច​ជា​មុខ​ស្ថានទូត​ចិន ផ្លូវ​ហ្សា​ដឺ​ហ្គោល ផ្សារ​ទួល​ទំពូង មុខ​វាំង ផ្លូវ​កម្ពុជា​ក្រោម ខាងកើត​ស្តា​ត​វត្តភ្នំ …​។​”

Urban Voice Cambodia

Urban Voice Cambodia