សាលាក្រុង​សម្រេច​សាងសង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​ក្នុង​តំបន់​បឹងកក់​ដើម្បី​បញ្ចៀស​ចរាចរណ៍
Posted On : កញ្ញា, 6, 2016 | By សំឡេងទីក្រុង

ប្រភព៖ rfa

សាលារាជធានីភ្នំពេញសម្រេចជាផ្លូវការហើយ ថានឹងសាងសង់ផ្លូវពុះកាត់របងវិហារបឹងកក់ ឬវិហាអាល់សាកាល់ នៅពេលខាងមុខឆាប់ៗនេះ បើទោះបីជា មានបញ្ហាចម្រូងចម្រាស់ជំទាស់នឹងគម្រោងនេះកន្លងមកក្ដី។

ការសម្រេចនេះ ត្រូវបានអភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អះអាងនៅក្នុងវេទិកាសាធារណៈ ស្ដីពីគម្រោងអភិវឌ្ឍន៍បឹងកក់ ដែលមានពលរដ្ឋមានបញ្ហាដីធ្លី ជនជាតិចាម និងអ្នកពាក់ព័ន្ធ ចូលរួមប្រមាណ៣០០នាក់ នៅថ្ងៃទី៧ កញ្ញា នេះ។

លោក ប៉ា សុជាតិវង្ស បន្តថា ការសម្រេចសង់ផ្លូវកាត់វិហារនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានរៀងរាល់ថ្ងៃ។

កន្លងទៅគម្រោងសាងសង់ផ្លូវឆ្លងកាត់របងវិហារបឹងកក់ តភ្ជាប់ទៅដីរបស់ក្រុមហ៊ុនស៊ូកាគូនោះ ត្រូវបានសាសនិកឥស្លាម បានលើកឡើងថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនាឥស្លាម ដែលវិហារជាទីកន្លែងស្ងប់ស្ងាត់សម្រាប់សាសនិកឥស្លាមទាំងអស់ថ្វាយបង្គំ។

សាសនិកឥស្លាមភាគច្រើនមិនគាំទ្រ ចំពោះការពុះដីវិហារ ដើម្បីធ្វើផ្លូវសាធារណៈនោះទេ ពួកគេផ្ដល់ហេតុផលថា គ្មានវិហារណាមួយត្រូវពុះដីធ្វើផ្លូវដើម្បីបម្រើប្រយោជន៍ឲ្យ ក្រុមហ៊ុននោះដែរ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!