សាលាក្រុង​នឹង​បន្ថែម​រថយន្តក្រុង​ចំនួន ២៨០ គ្រឿង នៅ​ឆ្នាំ​២០១៦
Posted On : វិច្ឆិកា, 19, 2015 | By សំឡេងទីក្រុង

ប្រភព៖ thmeythmey.com| ១៨ វិច្ឆិកា ២០១៥

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹងថា រដ្ឋាករ​ស្វយ័ត​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ នឹង​បន្ថែម​រថយន្ត​ចំនួន​២៨០​គ្រឿង​ទៀត នៅ​ឆ្នាំ​២០១៦​ខាងមុខ ដើម្បី​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​បន្ថែម និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ ។​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ ។

​បើតាម​លោក ប៉ា សុជាតិ​វង្ស រថយន្ដ​ទាំង​២៨០ គ្រឿង​នោះ គឺ​បានមកពី​រដ្ឋាភិបាល​ជ​ប៉ុន ១៨០​គ្រឿង និង​ពី​ចិន​ចំនួន​១០០​គ្រឿង​។​

​គួរ​បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ រដ្ឋាករ​ស្វយ័ត​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ មាន​រថយន្ត​កំពុងដំណើរកា​រ​ចំនួន ៥០​គ្រឿង ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!