សាលាក្រុងភ្នំពេញ ស្ថាបនាផ្លូវចំនួន២ខ្សែ ក្នុងខណ្ឌទួលគោក
Posted On : November, 22, 2016 | By Sarim Tith

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវលេខ ១៣២ ជាប់វត្តនាគវ័ន្ត។ ផ្លូវនេះ ត្រូវបានស្ថាបនាឡើងក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរដែលតែងតែកើតមានឡើង នៅរាជធានីភ្នំពេញ។

គម្រោងនេះ នឹងត្រូវស្ថាបនាឡើង ដែលមានប្រវែង ៨៣០ម៉ែត្រ ទទឹង ៩ម៉ែត្រទៅ១៦ម៉ែត្រ កម្រាស់ ២០ស.ម ក្នុងនោះចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីដល់ផ្លូវដែកប្រវែង ២១៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ។

លើសពីនេះទៀត សាលក្រុងភ្នំពេញស្ថាបនាបន្តរហូតដល់ផ្លូវលេខ ៥៦៦ ប្រវែង ៦១៥ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្ថិតក្នុងខណ្ឌទួលគោកផងដែរ។

គួសរំលឹកដែរថា សាលារាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវបេតុងអារមេចំនួន ២ខ្សែ ប្រវែង ៦.១៥០ម៉ែត្រ នៅលើកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ហើយគិតត្រឹមថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦ ការដ្ឋានសម្រេចចាក់បេតុងបានប្រវែង ៥.០២០ម៉ែត្រ លើប្រវែង ៦.១៥០ម៉ែត្រ ត្រូវជា ៨២%នៃគម្រោង៕

Urban Voice Cambodia

Urban Voice Cambodia