សហគមន៍ព្រែកតាគង់១ សំណូមពរឱ្យអាជ្ញាធរ និងក្រុមហ៊ុនអាយអិនជី បង្ហាញព័ត៌មានលំអិតទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី
Posted On : February, 23, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦

នៅវេលាម៉ោងប្រហែល ៨ ព្រឹក  នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ប្រជាពលរដ្ឋចំនួនប្រមាណ ១៦០នាក់ ដែលជា អ្នករស់នៅក្នុងសហគមន៍ ព្រែកតាគង់​១  បានមកចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយនឹងក្រុមហ៊ុន ING ដែលផ្តោតលើការស្នើសុំព័ត៌មានលម្អិតអំពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុននេះនៅក្នុងបឹងទំពន់ និងបឹងជើង ឯក។

កិច្ចប្រជុំនេះបានចាប់ផ្តើមនៅម៉ោងប្រហែល ៩ កន្លះព្រឹក​​ ប៉ុន្តែប្រជាពលរដ្ឋបានគេរង់ចាំរយៈពេលជាងមួយម៉ោង មុនពេលការមកដល់របស់តំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ។ យោងតាមការសន្យារបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា  សាលាក្រុង មន្រ្តីខណ្ឌ និងសង្កាត់ នឹងត្រូវបានអញ្ជើញក្នុងកិច្ចប្រជុំនេះ ប៉ុន្តែសាលារាជធានីភ្នំពេញបានអវត្តមាននៅក្នុងកិច្ចប្រជុំនេះ។

លោកឡុង ង៉ែត, អភិបាលរងខណ្ឌមានជ័យ និងជាប្រធាននៃកិច្ចប្រជុំនេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋអោយប្រមូលឯកសារពាក់ព័ន្ធរបស់គ្រួសារ និងដីធ្លី នៅក្នុងគោលបំណងដើម្បីដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដី តាមរយៈការិយាល័យខណ្ឌ។ យ៉ាងណាម៉ិញ ប្រជាសហគមន៍មិនពេញចិត្តរាល់ការឆ្លើយតបរបស់លោក ដោយសារលោកមិនបានផ្តល់ចម្លើយ ដែលប្រជាពលរដ្ឋចង់ដឹង។

យោងតាម​​តំណាងសហគមន៍ព្រែកតាគង់១  លោក លួន លី បានមានប្រសាសន៍ថា “យើងគ្រាន់តែចង់ដឹងថា តើ សហគមន៍របស់យើងនឹងទទួលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នេះដែរឬទេ ហើយសូមបង្ហាញយើងពីផែនការដែលនឹងត្រូវអភិវឌ្ឍ (ផែនទី)” ។

បើទោះបីជាប្រជាពលរដ្ឋបាននាំគ្នាសម្រេចចិត្តចាកចេញពីបន្ទប់ប្រជុំ នៅតែសួរសំណួរបន្ថែមទៀត ខណៈពេលដែល តំណាងខណ្ឌ លោកឡុង ង៉ែត នៅតែមិនឆ្លើយចំនៅសំណួររបស់ប្រជាពលរដ្ឋ។

photo337815443327790384 photo337815443327790386 photo337815443327790385photo337815443327790389 photo337815443327790392 photo337815443327790396

Urban Voice Cambodia

Urban Voice Cambodia