សម្លឹង​មើល​ជំនួយ​អា​មេ​រិ​ក​ជាង​1000​លាន​ដុល្លារសម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ជាង​20​ឆ្នាំ
Posted On : July, 4, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ កោះសន្តិភាព

ប្រទេស ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលជាច្រើនបាននិងកំពុងតែផ្តល់ជំនួយ ទាំងផ្នែកថវិកា និងបច្ចេកទេសមកដល់ប្រទេសកម្ពុជា ។ ក្នុងនោះ ក៏មានទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិរបស់អាមេរិក (U.S. Agency for International Development) ដែលហៅកាត់ថា USAID ដែលជាម្ចាស់ជំនួយដ៏ធំមួយនៅកម្ពុជាផងដែរ ។

លោកស្រី រ៉េបេកា ប្ល៊េក (Rebecca Black) នាយិកាបេសកកម្មនៃ USAID ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ USAID បានផ្តល់ជំនួយជាច្រើនលានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់គម្រោងអភិវឌ្ឍន៍ជាច្រើនស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដែលកញ្ចប់ថវិកាទាំងនេះ គឺបានមកពីការបង់ពន្ធរបស់ប្រជាជនអាមេរិក ។

លោកស្រី រ៉េបេកា បានបញ្ជាក់ថា ៖ «មូលហេតុដែល USAID បានចាប់ផ្តើមដំណើរការជំនួយមកកាន់កម្ពុជា គឺដោយសារតែកម្រិតការអភិវឌ្ឍរបស់ប្រជាជនកម្ពុជាមានកម្រិតទាប នៅឡើយ និងដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា ហើយតាំងពីឆ្នាំ១៩៩២មក USAID បានផ្តល់ជំនួយមកកម្ពុជាច្រើនជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក » ។

ចំពោះកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ USAID បានបែងចែកជាគម្រោងច្រើនផ្សេងៗពីគ្នាសម្រាប់ជួយគាំទ្រដល់វិស័យ នានានៅកម្ពុជា រួមមាន វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងសន្តិសុខស្បៀង ការគាំទ្រដល់គោលនយោបាយអភិបាលកិច្ចល្អ ការប្រឆាំងការជួញដូរមនុស្ស យុទ្ធនាការបោសសម្អាតគ្រាប់មីនដែលមិនទាន់ផ្ទុះ និងហេដ្ឋារចនាសម្ព័ន្ធ ។

ក្នុងចំណោមវិស័យ និងគម្រោងទាំងអស់ ប្រមាណជាពាក់កណ្តាលនៃថវិកាសរុប គឺជាជំនួយសម្រាប់វិស័យសុខាភិបាលដែលផ្តោតសំខាន់ទៅលើជំងឺអេដស៍ កាមរោគ សុខភាពមាតានិងទារក និងបញ្ហាកង្វះអាហារូបត្ថម្ភជាដើម ។

96433a37-64fd-4c58-99dd-c419d766b913

Urban Voice Cambodia

Urban Voice Cambodia