សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ជាអធិបតីក្នុងកម្មវិធី ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥
Posted On : កុម្ភៈ, 24, 2015 | By សំឡេងទីក្រុង

ថ្ងៃទី ២៤ កុម្ភៈ ២០១៥, ប្រភព FreshNews

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥​នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅដល់មជ្ឈមណ្ឌលកោះពេជ្រហើយ ដើម្បីធ្វើជាអធិបតីភាពក្នុងកម្មវិធី ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ ដែលរៀបចំ​ដោយក្រសួងទេសចរណ៍ ។

ទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍» ដើម្បីលើកកម្ពស់ សោភ័ណ​ភាពតាមមូលដ្ឋាន នៅកម្ពុជា។ សូមជំរាបថា នាឱកាសនោះដែរ ក៏មានកម្មពិធីប្រគល់រង្វាន់ដល់ ជ័យលាភី សម្រាប់ទីក្រុងស្អាត ២០១៥ -២០១៨ ផងដែរ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!