សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិយានយន្តគ្រប់ប្រភេទជូនប្រជាពលរដ្ឋ
Posted On : March, 11, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦

ប្រភព ៖ Fresh News

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិយានយន្តជូនប្រជាពលរដ្ឋ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន​ សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា​៖ «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេច ស្ដីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំង ដល់១៥០សេស»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា សេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលនឹងជួយ សម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន បានធូរស្រាលមួយកំរិតធំផងដែរ»៕

12804754_969508363097661_2473079403574311704_n

12803139_969508359764328_6505431876181071091_n

Urban Voice Cambodia

Urban Voice Cambodia