សម្តេចតេជោ ជំរុញឲ្យសាលារាជធានីភ្នំពេញ ពង្រីកសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង
Posted On : February, 25, 2015 | By សំឡេងទីក្រុង

ប្រភព៖ Fresh News ថ្ងៃទី ២៤ កុម្ភះ ឆ្នាំ ២០១៥

(ភ្នំពេញ)៖ សម្តេច​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​បាន​​ជំរុញឲ្យ សា​លា​រាជ​​ធានីភ្នំពេញ ដែល​មាន​លោក ប៉ា សុជាតិវង្ស ជា​អភិបាល ពង្រីក​ខ្សែដឹក​ជញ្ជូន​សាធារណៈ​តាម​រថយន្ត​ក្រុង ឲ្យកាន់​តែ​ទូលំ​ទូលាយ និងកាន់តែ​បាន​ឆ្ងាយជាងមុន ដើម្បី​បន្ថយ​បន្ទុក​ធ្វើដំណើរ ក៏ដូចជា​ពង្រីក​ទីតាំង​ទស្សនា​ របស់ភ្ញៀវ​ទេសចរផងដែរ។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច អញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ ក្រោមប្រធានបទ «ទីក្រុងស្អាតជោគ ជ័យទេសចរណ៍» និងពិធីប្រគល់ជ័យលាភី ទីក្រុង​ស្អាត​​ឆ្នាំ​២០១៥-២០១៨ នៅព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈនេះ នាមជ្ឈមណ្ឌលកោះពេជ្រ៕

 

Urban Voice Cambodia

Urban Voice Cambodia