សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ លុប​កិច្ចសន្យា​ផ្លូវ​សឡា (២០០៤) និងផ្លូវ​៣៧១ មិនអនុញ្ញាត​យក​លុយ​តទៅ​ទៀត
Posted On : May, 31, 2015 | By សំឡេងទីក្រុង

ប្រភព៖ ដោយ៖ ដើមអម្ពិល (DAP), Sunday, 31 May 2015 17:32

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចនៅថ្ងៃអាទិត្យនេះ ឲ្យសាលារាជធានីភ្នំពេញ បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដែលវិនិយោគលើផ្លូវសឡា (២០០៤) និងផ្លូវ៣៧១ ខណ្ឌសែនសុខ ដោយឲ្យក្រុមហ៊ុនដែលវិនិយោគលើផ្លូវទាំងពីរនេះ បញ្ឈប់ការយកលុយពីរថយន្ដដែលធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥តទៅ។

113 sorla-street-500x360

លោក ប៉ា សុជាតិវង្ស បានបន្តទៀតថា នៅថ្ងៃទី០១ ខែមិថុនាស្អែកនេះ លោកនឹងអញ្ជើញម្ចាស់ក្រុមហ៊ុនទាំងពីរ មកពិភាក្សាដើម្បីបញ្ចប់កិច្ចសន្យាទៅតាមនីតិវិធី៕

Urban Voice Cambodia

Urban Voice Cambodia