សន្ទុះ​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា ចាប់​ផ្តើម​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ
Posted On : មិថុនា, 22, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ khmertime

(ខ្មែរថាមស៍)សន្ទុះ នៃវិស័យសំណង់របស់កម្ពុជានឹងមានការធ្លាក់ចុះក្នុងរយៈពេលប្រាំ ឆ្នាំខាងមុខនេះដោយសារតែការសាងសង់លើសពីតម្រូវការនាទីផ្សារ បច្ចុប្បន្ន។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។

យោង តាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការធ្លាក់ចុះនេះបានចាប់ផ្តើមចាប់ពីឆ្នាំនេះទៅ ហើយការសាងសង់អគារថ្មីៗនឹងមានការកើនឡើងយឺតក្នុងរយៈពេលប្រាំ ឆ្នាំខាងមុខ។

យោង តាមតួលេខរបស់ក្រសួងបានឲ្យដឹងថា ក្នុងឆ្នាំនេះអត្រាកំណើននៃវិស័យសំណង់នឹងថមថយនៅត្រឹមតែ១៥ ភាគរយតែប៉ុណ្ណោះបើប្រៀបធៀបទៅនឹងអត្រាកំណើន១៩ភាគរយកាលពីឆ្នាំ មុន។ នៅឆ្នាំក្រោយវិស័យសំណង់នឹងធ្លាក់ចុះទៅ ១២,៤ ភាគរយ។ ចំណែកឯឆ្នាំ២០១៨ វានឹងធ្លាក់ចុះដល់ទៅ ១០,៣ ភាគរយ ហើយនៅឆ្នាំ២០១៩ វានឹងបន្តធ្លាក់ចុះដល់ ១០ ភាគរយ។

លោក អូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹង កាលពីដើមខែនេះនៅក្នុងសិក្ខាសាលាមួយស្ដីពីក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចនិងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងរដ្ឋសភា ថាប្រទេសកម្ពុជា ត្រូវតែត្រៀមខ្លួនជាមួយនឹងការធ្លាក់ចុះដែលរំពឹងទុកនៃ សេដ្ឋកិច្ចសកល។

ទិដ្ឋភាពសំណង់អាគារ និងលំនៅឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សុគន្ធា

ទិដ្ឋភាពសំណង់អាគារ និងលំនៅឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សុគន្ធា

សំឡេងទីក្រុង!

សំឡេងទីក្រុង!