សង្កាត់​ចំនួន​២​នៅ​ភ្នំពេញ នឹង​ត្រូវ​ផ្អាក​ទឹកប្រើប្រាស់​នៅ​យប់​ថ្ងៃ​ទី​២៨ និង ២៩ ខែ​សីហា
Posted On : សីហា, 21, 2018 | By សំឡេងទីក្រុង

​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២០​សីហា​​ប្រាប់​ដល់​ប្រជាពលរដ្ឋ​​ពី​ការផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​បណ្ដោះ​អាសន្ន នៅ​សង្កាត់​ចំនួន ២ នៃ​រាជធានី​ភ្នំពេញ ដូច​ខាង​ក្រោម៖

១. សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ

  • មូលហេតុ៖ កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​ទំហំ ១៦០​មម
  • ទីតាំង៖ នៅ​លើ​កំណាត់​ផ្លូវ ១៣៥K-៣ និង​ផ្លូវ ១៣៥K-៤
  • កាល​បរិច្ឆេទ៖ យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង ៨​យប់ ដល់​ម៉ោង ១​ព្រឹក

២. សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ

  • មូលហេតុ៖ កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​ទំហំ ១១០​មម
  • ទីតាំង៖ នៅ​លើ​កំណាត់​ផ្លូវ ៨១C-១
  • កាល​បរិច្ឆេទ៖ យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង ៨​យប់ ដល់​ម៉ោង ១​ព្រឹក៕

ប្រភព៖ ខ្លីៗ

សំឡេងទីក្រុង!

សំឡេងទីក្រុង!