វគ្គបណ្ដុះបណ្ដាល អំពី ប្រព័ន្ធទំនាក់ទំនងសង្គម របស់សំឡេងទីក្រុងចាប់ផ្តើមហើយ
Posted On : ធ្នូ, 20, 2014 | By សំឡេងទីក្រុង

ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៤ នេះ គម្រោងសំឡេងទីក្រុងរបស់ អង្គការសមាគមធាងត្នោត បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពី ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម លើប្រធានបទ ប្រើប្រាស់អ៊ីនធើណេត និងអ៊ីម៉ែល ទៅដល់សិស្ស និស្សិត និងយុវជនសហគមន៍ ប្រមាណជា ៣២ នាក់។

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្ដទៅរយៈពេល៤ ថ្ងៃគឺ ថ្ងៃទី ២០,២១,២៧​,​២៨ ខែធ្នូ ឆ្នាំ ២០១៤ នឹងចាប់ផ្ដើមពីម៉ោង ៧:៣០នាទីព្រឹកដល់ម៉ោង ៥ ល្ងាច។ វគ្គបណ្តុះបណ្តាលទាំង ថ្ងៃនេះ ធ្វើឡើង ក្នុងគោលបំណង៖

  • ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានដល់យុវជន និងសកម្មជននៅក្នុងសហគមន៍ អំពីការ​ប្រើប្រាស់ អ៊ីនធើណេត និងអ៊ីម៉ែល ការស្រាវជ្រាវរកឯកសារ និងព័ត៌មាន ឲ្យបានត្រឹមត្រូវ
  • ដើម្បីធ្វើការទំនាក់ទំនង និង ចែកចាយព័ត៌មាន ជាមួយសមាជិកដ៏ទៃទៀត និងក្រុមគ្រួសារ ក្នុងសហគមន៍ ដោយប្រើប្រាស់អ៊ីនធើណេត។
  • ដើម្បីផ្តល់នូវការណែនាំ ដល់​យុវជននិងសកម្មជន នៅក្នុងសហគមន៍ អំពីការ​ប្រើប្រាស់ ប្រព័ន្ធសង្គម Facebook ប្រកបដោយប្រសិទ្ធិភាព ដើម្បីប្រើប្រាស់ក្នុងការតស៊ូមតិ និងចែកចាយព័ត៌មានអំពីបញ្ហាសហគមន៍ ទៅកាន់សាធារណៈ រាជរដ្ឋាភិបាល និងពិភពលោក។
  • ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានដល់យុវជន និងសកម្មជន នៅក្នុងសហគមន៍ អំពីការ​បង្កើត និង ប្រើប្រាស់ Blog ដើម្បីប្រើប្រាស់ក្នុងការតស៊ូមតិ និងចែកចាយព័ត៌មានអំពីបញ្ហាសហគមន៍ ទៅកាន់សាធារណៈ និងពិភពលោក។​

វគ្គបណ្ដុះបណ្ដាលនៅថ្ងៃដំបូងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកចូលរួម ហើយពួកគេ ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមេរៀន និមួយៗ និងស្វែងយល់តាមដានយ៉ាងយកចិត្ដទុកដាក់ផងដែរ។

សូមទស្សនាកម្រងរូបភាពសកម្មភាពព្រឹកថ្ងៃទី ២០ ដែលជាថ្ងៃដំបូងនៃវគ្គបណ្ដុះបណ្ដាលខាងក្រោមនេះ៖

IMG_7375

IMG_7387

IMG_7391

IMG_7402 IMG_7492

IMG_7534

IMG_7636

IMG_7682

សូមបន្តការតាមដានអានព័ត៌មាននៃវគ្គបណ្តុះបណ្តាលទី២ ស្តីអំពី Facebook និង សុវត្ថភាព Facebook នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤។

សំឡេងទីក្រុង!

សំឡេងទីក្រុង!