លំនៅឋាន​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅភ្នំពេញមាន​ជាង​៥០០ តែ​ស្ទើរ​ទាំងអស់​ក្លាយ​ជា​ភោជនីយដ្ឋាន
Posted On : February, 24, 2015 | By សំឡេងទីក្រុង

ប្រភព៖ កោះសន្តិភាព,ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:៥៨

រាជធានី​ភ្នំពេញ ៖ ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​បាន​កត់សម្គាល់​​ឃើញ​​ថា សំណង់​លំនៅ​ឋាន​​ដែល​យើង​មើលឃើញ​​ផ្ទាល់​​ភ្នែកថា ជា​សំណង់​បេ​តិក​​ភ​ណ្ឌ​ប្រវត្តិសាស្ត្រ​ ជា​ពិសេស​នៅ​តំបន់​ក្បែរ​ៗ​ព្រះ​បរមរាជវាំង និង​តំបន់​វត្ត​ភ្នំ​នោះ ពេល​នេះ​ត្រូវ​បាន​គេ​កែ​ច្នៃ ​ឬ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន និង​ក្លិប​ស្ទើរ​អស់​ទៅ​ហើយ មិនឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ណា​មាន​ការ​អភិ​រក្ស ឬ​គ្រប់គ្រង​បាន​នោះ​ទេ ។

ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៥​ របស់​សាលា​រាជធានី​ភ្នំពេញ​កន្លង​មក​ថ្មី​ៗ​​នេះ គេ​មិនឃើញ​មាន​លើក​ឡើង​ នៅ​ក្នុង​របាយ​ការ​ណ៍​​នោះ​ទេ តែ​សម្រាប់​សន្និបាត​កាលពី​ឆ្នាំ​២០១៣​ សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពីរ​បាយ​ការ​ណ៍​សំណង់​បេ​តិក​ភ​ណ្ឌនេះ ។

គួរ​រំលឹក​​ថា តាម​របាយ​ការ​ណ៍របស់​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១៣​បាន​ឱ្យ​ដឹង​ថា សំណង់​បេ​តិក​ភ​ណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​៥២៣​ ក្នុង​នោះ​មាន​សំណង់​បេ​តិក​ភ​ណ្ឌ​ត្រូវ​បាន​ចាត់ជា​ចំណាត់ថ្នាក់ មាន​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣៤​ទីតាំង (​បើ​ប្រៀបធៀប​ស្មើ​ឆ្នាំ​មុន​), ​ចំណាត់ថ្នាក់​លេខ​២ ចំនួន​២៤​ទីតាំង (​ស្មើ​ឆ្នាំ​មុន​), ​ចំណាត់ថ្នាក់​លេខ​៣ ចំនួន​១៧​ទីតាំង (​ស្មើ​ឆ្នាំ​មុន​) ​ចំណែកឯ​ចំណាត់ថ្នាក់​លេខ​៤​ គឺ​សំណង់​លំនៅ​ឋាន​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​មាន​ចំនួន​៤៤៨​ទីតាំង ។

 

Urban Voice Cambodia

Urban Voice Cambodia