cheap-house-cambodia-640x344-1

លំនៅឋានសាធារណៈ សម្រាប់អ្នកចំណូលទាប និងមធ្យម

លំនៅឋានសាធារណៈ សម្រាប់អ្នកចំណូលទាប និងមធ្យម និងមន្រ្តីរាជការ នេះ មានតម្លៃ ចាប់ពី២៥,០០០ដុល្លារទៅ ៣០០០០ដុល្លារអាមេរិក ហើយមានចំនួន២,៤០០ខ្នង មានទំហំប្រមាណជា ៥០ម៉ែត្រការ៉េ។

ប្រជាជនដែលអាច ទិញលំនៅឋានសាធារណៈនេះបាន គឺ មន្រ្តីរាការ និងអ្នកដែលមានគ្រួសារ ដែលមានប្រាក់ខែក្រោម ៥០០ដុល្លារអាមេរិក និងត្រូវរស់នៅក្នុងផ្ទះនោះរហូតដល់៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ។

គម្រោងលំនៅឋានសាធារណៈ នេះមានទីតាំង ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។

រដ្ឋាភិបាល និងក្រុមហ៊ុន WorldBridge Land  បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ ដែលមានការចូលរួមពី ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រភព៖ business-cambodia

Leave a Reply