លំនៅដ្ឋាន និងអគាពានិជ្ជកម្ម TK Royal One គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុង២០១៧
Posted On : កញ្ញា, 11, 2015 | By សំឡេងទីក្រុង

ថ្ងៃទី៖ ១១ ខែកញ្ញា ២០១៥    ដោយ៖ Urban Voice Cambodia       អត្ថបទ៖  ចាន់ថុន

TK Royal One គឺជាគម្រោងអគារពានិជ្ជកម្ម នឹងជាលំនៅដ្ឋានដ៏ប្រណិត ដែលគិតទៅលើបីចំណុច គឺវាមានជាលក្ខណៈអន្តរជាតិ ទីតាំងសមរម្យ និងភាពទំនើបនិយម។ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី នៅត្រង់ចំណុចទល់មុខ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងក្នុងសង្កាត់ទឹកល្អក់ ៣ ខ័ណ្ឌទួលគោគ ដែលកម្ពស់ ១៩ជាន់ គ្រោងនឹងសាងសង់អោយចប់នៅក្នុងឆ្នាំ២០១៧ ។ ដែលបួនជាន់ក្រោមនៃអគានេះ សម្រាប់ជាទីលំនៅដ្ឋានឯកជន មាន ១៤០បន្ទប់ នឹងអគាពានិជ្ជកម្មមាន ៤០ បន្ទប់ ហើយក៏មានកន្លែងចតយាន្តយន្តប្រមាណជា ២០០ កន្លែងផងដែរ ។ ទីតាំងពានិជ្ជកម្មមានលក្ខខ្វាត់ខ្វែង ពីជាន់ក្រោមបង្អស់រហូតដល់ជាន់ទី៤ ជាការចនាអោយមាន ៤០បន្ទប់ លក្ខណៈជាលំដាប់ថ្នាក់អន្តរជាតិ ដែលអាចទាក់ទាញសម្រាប់ធ្វើអាជីវកម្មខ្នាតធំ។ ចាប់ពីជាន់ទី ៦រហូតដល់ជាន់ទី ១៧ ជាស្តង់ដានៃលំនៅដ្ឋានដ៏ច្រើនខ្វាត់ខ្វែង ដែលមានទាំងអស់ ១៤៣ បន្ទប់។

Publish Tk Royal

សំឡេងទីក្រុង!

សំឡេងទីក្រុង!