លោក សេង គន្ធ ដឹកនាំកម្លាំង ចុះទៅរុះរើ សំយាបផ្ទះ នៅតាមផ្លូវវេងស្រេង
Posted On : May, 25, 2015 | By សំឡេងទីក្រុង

ប្រភព៖ Dap-news.com  Monday, 25 May 2015 16:15

ភ្នំពេញ៖  លោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ កាលពី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារ ចុះរុះរើសំយាប ផ្លូវវេងស្រេង ចាប់ពីរង្វង់មូលចោម ដល់ បញ្ជរយកប្រាក់ ជាប់របងព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ ។

លោក សេង គន្ធ បានថ្លែងឲ្យដឹងថា សាលាខណ្ឌពោធិ៍សែនជ័យ បានធ្វើសេចក្តី ជូនដំណឹង ជាច្រើនសារ ហើយតែបងប្អូន នៅតែពុំព្រមរុះរើ ធ្វើឲ្យ ស្ទះដល់ដំណើរការ ក្នុងការស្ថាបនាផ្លូវ និងដាក់លូ ផ្លូវវេងស្រេង ត្រង់ចំណុចនេះ។

លោកអភិបាលរង ខណ្ឌ ពោធិ៍សែនជ័យ លោក សេង គន្ធ បានបញ្ជាក់ថា ចំពោះការរុះរើនេះ មានបងប្អូនយើងតវ៉ា យ៉ាងខ្លាំង ទារសំណង ពិសេស០៣គ្រួសារ ដែលប៉ះទាំងស្រុង ហើយក៏មានបងប្អូនភាគច្រើន ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។

ជាមួយគ្នានេះ លោក សេង គន្ធ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅ តាមដងផ្លូវវេងស្រេង ត្រូវចូលរួម សហការជាមួយ អាជ្ញាធរ ដើម្បីធ្វើឲ្យមានសោភ័ណ និងរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ នៅក្នុងរាជធានីភ្នំពេញ៕

CH-01142 CH-01143 CH-01144 CH-01145 CH-01146 CH-01147 CH-01148

Urban Voice Cambodia

Urban Voice Cambodia