លោក មិន ឃិន ឲ្យ​ណាហ្គា​វើ​ល​រើ​សំណង់​ចេញពី​ពុទ្ធសាសនបណ្ឌិត្យ
Posted On : October, 10, 2014 | By សំឡេងទីក្រុង

ដោយ ថ្មីៗ ថ្ងៃទី ៨ តុលា ឆ្នាំ ២០១៤​

ភ្នំពេញ៖ ក្រោយ​ការសាកសួរ​នៅ​រដ្ឋ​សភាព​ជាច្រើន​ម៉ោង រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​នឹង​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល រុះរើ​សំណង់ ខ្លួន​ចេញពី​ដី​ពុទ្ធសាសនបណ្ឌិត្យ។ លោក មិន ឃិន មិនបាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ ចំពោះ​បញ្ហា​នេះ​ទេ តែ​លោក​បាន​បញ្ចា​ក់ថា ពុំមាន​ការលក់ ឫ​ជួល​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​ទេ គ្រាន់តែ​ពីមុន ក្រុមហ៊ុន​នេះ បាន​ខ្ចី​ដី​ពុទ្ធិ​សាសន​បណ្ឌិត្យ​សម្រាប់​ដាក់​ម៉ូតូ និង​រថយន្ត។

លោក មិន ឃិន បាន​បន្ថែមថា សំណង់​ណាហ្គា​វើ​ល ដែល​គ្រោង​សាងសង់​ផ្សារ​ក្រោម​ដី​នោះ បាន ផ្អាក​ចាប់តាំងពី​ខែឧសភា គឺ​បន្ទាប់ពី​មាន​កាសែត​ជាច្រើន​បាន​ចុះផ្សាយ និង​មាន​ការតវ៉ា​ជា​បន្ត បន្ទាប់​ផងដែរ៕


Urban Voice Cambodia

Urban Voice Cambodia