លោក ប៉ា សុជាតិវង្ស ស្តីបន្ទោស ក្រុមហ៊ុនធ្វើផ្លូវ និងលូ មិនព្រមលុប នៅចំណុចលូ៥ ផ្លូវវេងស្រេង​ បណ្តាលឲ្យកកស្ទះចរាចរណ៍
Posted On : មិថុនា, 7, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ khmeronlinenews

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសដល់ក្រុមហ៊ុនធ្វើផ្លូវ និងលូ ដែលទុកចោល មិនព្រមធ្វើការលុបដី នៅចំណុចលូ៥ ផ្លូវវេងស្រេង ដែលទុកចោល បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ ហើយជាទូទៅ ប្រជាជនរអ៊ូរទាំ និងចោទសាលាក្រុងថា ធ្វើផ្លូវ ស្ទះលូ ធ្វើលូ ខូចផ្លូវ។

លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ ស្តីពីបញ្ហាប្រព័ន្ឋលូ អណ្តូង និងគម្របលូ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅសាលារាជធានីភ្នំពេញ។

ក្រៅពីការលើកឡើងនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា សាលាក្រុងនឹងដាក់គ្រឿងចក្រ ស្ថាបនាផ្លូវឆ្លង កាត់ភូមិសាស្ត្រ សង្កាត់ បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដោយចាប់ពីផ្លូវ៣៧១ រហូតដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី។

bb42

សំឡេងទីក្រុង!

សំឡេងទីក្រុង!