លោក ប៉ា សុជាតិវង្ស ដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់សួនច្បារ មុខវត្តបុទមវត្តី ពន្លឿនឲ្យរួចរាល់មុនបុណ្យអ៊ុំទូក
Posted On : May, 18, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦

ប្រភព៖ khmeronlinenews

 លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានដឹកនាំក្រុមការងាររួមដំណើរដោយ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ចុះពិនិត្យការសាងសង់សួនច្បារ មុខវត្តបុទមវត្តី ដើម្បីវាយតម្លៃការងារនិងជំរុញឲ្យ ការសាងសង់បានឆាប់រហ័ស។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងឱកាសចុះពិនិត្យការដ្ឋាន សាងសង់សួនច្បារនោះ លោកអភិបាលរាជធានី បានជំរុញឲ្យថៅកែ ដែលទទួលបានសិទ្ធិ គ្រប់គ្រងសួនកុមារ និងកន្លែងក្មេងលេង ឈ្មោះ សូនី នៅមុខវត្តបុទមវត្តី ធ្វើការកែលម្អ និងរុះរើកន្លែងមួយចំនួន ដើម្បីយកកន្លែងសាងសង់បង្គន់អនាម័យ។

ជាមួយគ្នានេះ លោកអភិបាល ប៉ា សុជាតិវង្ស បានជំរុញឲ្យក្រុមការងារសាងសង់ ពន្លឿនការសាងសង់សួនច្បារនេះ ឲ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែមកដល់ក្នុងចុងឆ្នាំនេះ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ នឹងដាក់សួនច្បារ៦៩ហិកតា និងដើមឈើ៦ម៉ឺនដើម ឲ្យក្រុមហ៊ុនឯកជនជា អ្នកទទួលខុសត្រូវ ថែទាំវិញ៕

gg

Urban Voice Cambodia

Urban Voice Cambodia