លោក ប៉ា សុជាតិវង្ស​ ហៅអភិបាលខណ្ឌទំាង១២ ​ប្រជុំចាត់វិធាន​ការក្តៅលើពលរដ្ឋ​យកចិញ្ចើមផ្លូវបើកមុខរបរ
Posted On : March, 26, 2015 | By សំឡេងទីក្រុង

រាជធានីភ្នំពេញ ​៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ​លោក ប៉ា សុជាតិវង្ស ​បានដឹកនំាអង្គប្រជុំ​បន្ទាន់មួយដើម្បី​ចាត់វិធានការ​​ក្តៅលើពលរដ្ឋ​ដែល​​យកចិញ្ចើម​ ឬចំណីផ្លូវសាធារណៈ​បើកមុខរបររកស៊ី ។

កិច្ចប្រជុំនៅ​សាលាក្រុងដើម្បីរៀបចំ​សណ្តាប់ធ្នាប់តាមដងផ្លូវនាព្រឹកថ្ងៃទី២៦​ មីនា ២០១៥ ​មានការចូលរួមពី​អភិបាលខណ្ឌទំាង១២ ​និង តំណាងអង្គភាព​ពាក់ព័ន្ឋក្រោម​ឱវាទសាលារាជធានី​ភ្នំពេញ ។

ជាការកត់សម្គាល់​កិច្ចប្រជុំខាងលើនេះដែរ ​ធ្វើឡើងនៅបន្ទាប់ពី​ចិញ្ចើផ្លូវសាធារណៈ​ក្នុងរាជធានីភ្នំពេញ ​នៅតែត្រូវបាន​បំពានដោយពលរដ្ឋមួយ​ចំនួនដើម្បី​យកធ្វើជាទីតំាង​បើកមុខរបររកស៊ីបង្ក​ឲ្យបានការបាត់បង់​សណ្តាប់ធ្នាប់ ​ជាពិសេសការកក​ស្ទះចរាចរណ៍ដែលជា​ជំងឺមហារីកមួយ​កំពុងតែរកថ្នំា​ដាក់មិន​ទាន់​ត្រូវ​ ទោះបីជាសាលា​រាជធានីភ្នំពេញ​កាលពីចុងឆ្នាំ២០១៤ ​បានចេញសេចក្តីជូនដំណឹង​មិនអនុញ្ញាតឲ្យ​យកចិញ្ចើមផ្លូវ​បើកមុខរបរនោះក្តី ។

យ៉ាងណាក៍ដោយ​ នៅក្រោយកិច្ចប្រជុំ​នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ​គេសង្ឃឹមថាប្រជាពលរដ្ឋ​នឹងសហការជាមួយ​អាជ្ញាធរដែនដី ​និងអង្គភាពពាក់ព័ន្ឋក្រោម​ឱវាទ​សាលា​រាជធានីភ្នំពេញ​ ដើម្បី​បញ្ចប់ការយកចំណីផ្លូ​វ ឬ​ចិញ្ចើមផ្លូវបើកមុខរបរ ៕

Urban Voice Cambodia

Urban Voice Cambodia