លោក ឃួង ស្រេង៖ ស្នើឲ្យក្រុមហ៊ុនខ្សែកាប្លិ៍ទាំងអស់ ទាំងខ្សែអិនធឺណែត, ខ្សែទូរស័ព្ទ និងខ្សែទូរទស្សន៍ រើចេញជាបន្ទាន់
Posted On : June, 12, 2015 | By សំឡេងទីក្រុង

ប្រភព៖ ​http://www.freshnewsasia.com

លោក ឃួង​ ស្រេង អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់បន្តទៀតថា សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើឲ្យក្រុមហ៊ុន ដែលមានខ្សែកាប្លិ៍ ខែ្សអិនធឺណែត ខែ្សទូរស័ព្ទ ខ្សែកាប្លិ៍ទូរស្សន៍ ។ល។ ទម្លាក់ចុះឲ្យបានមុនថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ បើមិនដូច្នេះទេ សាលារាជធានីភ្នំពេញ ​នឹងដឹកនាំកម្លាំងទៅរុះរើដោយខ្លួនឯង កាត់ផ្តាច់ខ្សែទាំងឡាយតែម្តង ដោយរាល់ការខាតបង់នានា នឹងមិនទទួលខុសត្រូវឡើយ។

ការស្នើសុំរបស់សាលារាជធានីភ្នំពេញ ឲ្យទម្លាក់ខ្សែកាប្លិ៍ ខាងលើនេះ ធ្វើឡើងដើម្បីជួយសម្រួលចរាចរ ក្នុងការដង្ហែសពសម្តេច ជា ស៊ីម ទៅបូជានៅមុខវត្តបទុមវតី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ​។

លោក ឃួង ស្រេង​ ដែលជាប្រធានគណៈកម្មការរុះរើ និងរៀបចំសណ្តាប់សម្រាប់បូជាសព​សម្តេចជា ស៊ីម បានថ្លែងបញ្ជាក់ទៀតថា «ស្នើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវធ្វើការសហការជាមួយក្រុមហ៊ុន CSOCN​ រុះរើជាបន្ទាន់ចេញ ដោយចាប់ពីភូមិគ្រឹះសម្តេច ជា ស៊ីម តាមបណ្តោយផ្លូវព្រះនរោត្តម រហូតដល់វត្តបទុមវតី»។

សូមបញ្ជាក់ថា មេរុបូជាសព នឹងត្រូវលាបពណ៌ក្បូរក្បាច់ រចនាលម្អ ដើម្បីធ្វើឲ្យកាន់តែមាន សោភ័ណភាព ស្រស់ស្អាត ស្របតាមរចនាបទ្មខ្មែរបុរាណ មានបំពាក់ដោយភ្លើង ចម្រុះពណ៌ នឹងត្រូវបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១៨ ខែមិថុនា ហើយមេរុត្រូវសាងសង់នេះ មានទំហំ២៤ម៉ែត្រ គុណនឹង២៤ម៉ែត្រ កម្ពស់២១ម៉ែត្រ មាន៣ថ្នាក់ ដែលចាត់ទុកថា ជាសំណង់មេរុដ៏ធំ សម្រាប់តែបូជាសព ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ប៉ុណ្ណោះ៕

Urban Voice Cambodia

Urban Voice Cambodia