លោក​​ប៉ា សុជាតិ​វង្ស​​​៖​​​​​អង្គភាព​​លូទឹក​ធ្វើការ​២៤​​ម៉ោង​​លើ​​២៤​​ម៉ោង​ដើម្បី​រំដោះទឹក​ចេញពី​ក្រុង
Posted On : August, 3, 2015 | By សំឡេងទីក្រុង

ប្រភព៖ វិទ្យុវាយោ ដោយ​ VAYOFM TEAMS  03-08-2015
 
បុគ្គលិក​កម្មករ​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ខិតខំ​បំពេញការងារ ២៤​ម៉ោង​លើ​២៤​ម៉ោង តាម​គ្រប់​ស្ថានីយ៍​បូមទឹក​និង​ការអន្តរាគមន៍​តាម​ដង​ផ្លូវ ដែល​ធ្វើអោយ​ទឹកភ្លៀង​ជន់​លិច​ស្រ​កបាន​លឿន រយៈពេល​ខ្លី មិន​លិច​យូរ​ដូច​មុន​ឡើយ​។ នៅវេលា​ម៉ោង ១១:៣០​នា​ទីនេះ នីវ៉ូទឹក​នៅ​ស្ថានីយ៍​បូមទឹក​បឹងទំពុន ៤.៣០​ម ធៀប​នឹង​នីវ៉ូ​តំកល់ ២.៨០​ម​។ តាម​ការប៉ាន់ស្មាន បើ​គ្មាន​ភ្លៀង​ទឹក​អាច​ស្រក​ដល់​នីវ៉ូ​តំកល់​នៅ​រសៀល​ម៉ោង ១៦:០០​នាទី​។ ដោយឡែក គិត​ត្រឹម​ម៉ោង ១១:៣០​នាទី នីវ៉ូទឹក​នៅ​ស្ថានីយ៍​បឹងត្របែក ធ្លាក់​មក​ត្រឹម ៤.៣០​ម ធៀប​នឹង​នីវ៉ូ​តំកល់ ៣.៨០​ម​។ តាម​ការប៉ាន់ស្មាន ទឹកនឹង​ស្រក​ដល់​នីវ៉ូ​តំកល់​នៅវេលា​ម៉ោង ១៣:០០​នា​ទីនេះ​។ នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​លោក​ប៉ា​សុជាតិ​វង្សអភិបាលក្រុងភ្នំពេញ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​) ​

Urban Voice Cambodia

Urban Voice Cambodia