លោកប៉ា សុ​ជាតិ​វង្ស​ ព្រមាន​ម្ចាស់​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រីដែល​មាន​ចេតនា​រារាំង​ទៅ​លើ​គម្រោង​ស្ថាបនា​ច្រាំង​ទន្លេ និង​ផ្លូវ​ថ្មើរ​ជើង
Posted On : May, 6, 2015 | By សំឡេងទីក្រុង

ប្រភព៖ កោះសន្តិភាព ដោយ៖ ផ្កាយព្រឹក ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០១៥

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ត្រង់​ៗទៅ​ម្ចាស់​សណ្ឋាគារ​ហ៊ី ​ម៉ា​វ៉ា​រី ដែល​លោក​បាន​ចោទប្រកាន់​ថា តំណាង​សណ្ឋាគារ​នេះ មាន​ចេតនា​ញុះញ​ង់​ឲ្យ​អ្នក​ដែល​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ប្តឹង​ជំទាស់ក្នុង​ បំណងរារាំង​ទៅ​នឹង​គម្រោង​ស្ថាបនា​ច្រាំង​ទន្លេ និង​ផ្លូវ​ថ្មើ​រជើងសម្រាប់​ជំ​ហាន​ទី​១ ចាប់ពី​សាលសន្និសីទ​ចតុមុខ​ទៅ​ស្ពាន​កោះ​ពេជ្រ ។

លោកប៉ា សុ​ជាតិ​វង្ស​ បាន​ធ្វើការ​ព្រមាន​បែប​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី៥ ឧសភា ២០១៥ ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ច្រាំង​ ទន្លេ​នេះ ដោយ​សុំ​កិច្ចសហការ​ពី​ម្ចាស់​សណ្ឋាគារ​ដែល​ពាក់​ព័​ន្ធដើម្បី​បិទ​របង​ ស័ង្កសី​ឲ្យ​ការដ្ឋាន​ងាយស្រួល​ដំណើរការ ។

លោកប៉ា សុ​ជាតិ​វង្ស​ មាន​ប្រសា​ស​ន៍​ថា «​កន្លង​មកនេះ​បើ​តាម​អ្វី​ដែល​សាលា​រាជធានី​ភ្នំពេញ​ទទួល​ព័​ត៌មានបាន​ គឺ​ម្ចាស់​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រីនេះ​បាន​ដើរ​កៀងគរ​គេឯង​ឲ្យ​ប្តឹង​ជំទាស់ ​ទៅ​នឹង​គម្រោង​សាងសង់​ច្រាំង​ទ​ន្លេ​​នេះ ហើយ​ថែម​ទាំង​ធ្វើការ​ចោទប្រកាន់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រំលោភ​ទៅ​លើ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ថែម​ទៀត ។​

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​រំលោភ​ទៅ​លើ​សណ្ឋាគារ​នេះ​ទេ តែ​ការ​ពិត​គឺ​សណ្ឋាគារ​នេះ​ទេ ដែល​បាន​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ តែ​ទោះជា​យ៉ាងណា​ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មានការ​យោគយល់​ច្រើន ដោយ​មិន​ចង់​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សណ្ឋាគារ​ទាំងនេះ​ទេ គឺ​យើង​នឹង​ធ្វើការ​បញ្ចៀ​ស​ឲ្យ​មាន​ផល​ប៉ះពាល់​តិចតួច ប៉ុន្តែ​បើ​ខាង​សណ្ឋាគារ​នេះ​ចង់​លេង​តាម​លក្ខណៈ​ផ្លូវច្បាប់ គឺ​សាលា​រាជធានី​ភ្នំពេញ​ក៏​អនុវត្ត​ទៅ​តាម​ច្បាប់​ដែរ ហើយ​បើ​សាលា​រាជធានី​ធ្វើ​ទៅ​តាម​ច្បាប់​មែន​នោះ គឺ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី នេះ​ត្រូវ​ប្រឈម​នឹង​ការ​វាយ​ចោល​តែ​ម្តង»​។

លោកប៉ា សុ​ជាតិ​វង្ស ​បាន​បញ្ជាក់​ទៀត​ថា «​បើ​យើង​មាន​កិច្ចសហការ​គ្នា​ល្អ នោះ​សាលា​រាជធានី​អាច​ចាក់​ដី​បំពេញ​ធ្វើ​ជា​ច្រាំង​ទន្លេ​ដែល​មាន​ទទឹង​១៥​ ម៉ែត្រ​នេះ​ជំនួស​វិញ ដោយ​សាលា​រាជធានី​ភ្នំពេញ​មិន​ចង់​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង ​និង​ប្រឈម​ដាក់​គ្នា​នោះ​ទេ » ។

គួរ​រំលឹក​ថា ច្រាំង​ទន្លេ និង​ផ្លូវ​ថ្មើ​រជើង​តាម​បណ្តោយ​មាត់ទន្លេ ចាប់ពី​សាលសន្និសីទ​ចតុមុខ​ដល់​ស្ពាន​កោះ​ពេជ្រ ដែល​ត្រូវ​ស្ថាបនា​ក្នុង​ជំ​ហាន​ទី​១​នេះ មាន​ប្រវែង​៩៥០​ម៉ែត្រ ទទឹង​ពី​៦ទៅ​១៥​ម៉ែត្រ ស្ថាបនា​ជាង​មួយ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ថវិកាប្រមាណ​ជាង​៧​លាន​ដុល្លារ ហើយ​បន្ទាប់​ពី​ស្ថាបនា​ជំហាន​ទី​១​នេះ​ហើយ សាលា​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ជំហាន​ទី​២ ចាប់ពី​ស្ពាន​កោះ​ពេជ្រ រហូត​ដល់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស និង​ស្ថាបនា​បន្ត​ទៀត​ដល់​តា​ខ្មៅ​តែ​ម្តង ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «​ការ​ស្ថាបនា​ផ្លូវ​ថ្មើ​រជើង និង​ច្រាំង​ទន្លេ​នេះ អាច​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​នៅ​តាម​ផ្លូវ​ជាប់មាត់​ទ្លេ​បាន​ច្រើន ម្យ៉ាង​ចង់​បង្កើត​ឲ្យ​មាន​លំហ​សាធារណៈក្នុង​ទីក្រុង​បន្ថែម​ទៀត​​សម្រាប់​ ប្រជាពលរដ្ឋ​ទៅ​កំសាន្ត ហាត់ប្រាណ និង​មានការ​រៀបចំ​ដាក់​បង់​សម្រាប់​អង្គុយ​លេង​ផង​ដែរ ៕ ​

1a7c72c4-d196-495e-8541-649acbd17fa5 f68e83c2-5052-4e47-9d49-3e256a9918d0

Urban Voice Cambodia

Urban Voice Cambodia