លោកនាយករដ្ឋមន្ត្រីនឹងប្រកាសបើកការដ្ឋានស្ពានអាកាស ស្តុបតិចណូ
Posted On : July, 28, 2014 | By សំឡេងទីក្រុង
គេហទំព័រ ថ្មីៗ/ ដោយ លាង ដឺលុច,ថ្ងៃ 28-07-2014,
សាលា រាជធានីភ្នំពេញបានជូនដំណឹងដល់ពលរដ្ឋអ្នករស់នៅក្នុងរាជធានីភ្នំពេញ អោយដឹងថា អំពីការការសម្ពោធដាក់អោយប្រើប្រាស់ ស្ពានអាកាសស្ទឹងមានជ័យ ជាផ្លូវការនៅថ្ងៃទី៣១កក្កដានេះ។
ពិធីសម្ពោធសមិទ្ធិផលស្ពានអាកាសទី៣ក្នុងរាជធានីភ្នំពេញនឹងត្រូវ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីជូនដំណឹងរបស់សាលារាជធានីបានបញ្ជាក់ថា សាលារាជធានីនឹងបិទផ្លូវ ផ្អាកចរាចរណ៍ជុំវិញទីកន្លែងប្រារព្ធពិធី ចាប់ពីរសៀលថ្ងៃទី៣០ ដល់ព្រឹកថ្ងៃទី៣១កក្កដារហូតដល់ពិធីចប់សព្វគ្រប់។
យោងតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាស ទី៤ដែលស្ថិតនៅចំនុចវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅលើមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ៕