21077292_1439309199450906_743493448278138819_n

លោកនាយករដ្ឋមន្រី្ត បញ្ជាឲ្យបញ្ចុះថ្លៃទឹកក្រោយទទួលរងការរិះគន់

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបញ្ចុះតម្លៃទឹកមកនៅតម្លៃដើម និងសងប្រាក់ទៅពលរដ្ឋវិញ ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋពីបញ្ហាទឹកឡើងថ្លៃ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

លោកបានសរសេរលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា‍‍៖« ថ្ងៃនេះ ខ្ញុំទើបបានដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន»

លោកនាយកដ្ឋមន្ត្រីបន្តថា៖ «ខ្ញុំបានបញ្ជាអោយទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករ ទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបាន យកលើសពីប្រជាជនតាមរបៀបថ្មី»

គួររំលឹកថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានចេញសេក្ដីជូនដំណឹង ចុះថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៧ ថា៖ ការប្រើប្រាស់ទឹកចាប់ពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ការទូទាត់ថ្លៃទឹកត្រូវអនុវត្តតាមតម្លៃថ្មី និងចេញវិក្កយបត្រមួយខែម្ដង ហើយមិនចេញលិខិតជូនដំណឹងពីការយឺតយ៉ាវក្នុងការទូទាត់វិក្កយបត្រថ្លៃទឹកទៀតឡើយ។

ក្រោយចេញសេក្ដីជូនដំណឹងនេះ ប្រជាពលរដ្ឋជាច្រើនបានរុះគន់ និងត្អូញត្អែពីតម្លៃថ្មី  ហើយបានស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការជួយសម្រួលតម្លៃទឹកអោយនៅដូចមុន៕

Leave a Reply