លែងអនុញ្ញាត​ឱ្យ​សង់រោងការ រោងបុណ្យបិទផ្លូវដូច​មុនទៀតហើយ​
Posted On : September, 13, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

រាជធានី​ភ្នំពេញ​ ៖ ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រាល់​ការ​សុំ​ច្បាប់ និង​សាងសង់​រោង​បុណ្យ ​ឬ​រោងការ​ណា​ ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​​​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កំលាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ ​។

លោក​បន្ត​ថា អាជ្ញាធរ និង​ស្ថា​ប​ន័​ពាក់​ព​ន្ធ័​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេ​ដង​ថែម​​ទៀត លើ​ការងារ​បំរើ​សេវា​សាធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​ស​័ក្ត​សម​ទៅ​នឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​។ លោក​ឃួ​ង ស្រេង បាន​ឱ្យ​​ដឹង​ទៀត​ថា មានការ​ងារ​ជា​ច្រើន​ទៀត​ កំពុង​រង​់ចាំ​យើង​ទៅ​ធ្វើ ជា​ពិសេស​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង ដោយ​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍ ​បន្ត​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ការងារ​ត្រួតពិនិត្យ កន្លែង​សប្បាយភាព​,​ក្លិប​កំសាន្ត​, ​ក្លិប​រាត្រី​ផ្សេង​ៗ ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន បើ​ទោះបី​យើង​មិន​អាច​លប់​បំបាត់​នៅ​ចំពោះ​មុខ តែ​ក៏​អាច​ឈាន​ទៅ​កាត់​បន្ថយ​បទល្មើស​បាន​១​កំរិត​ធំ​ដែរ​។

ចំពោះ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​វិ​ថី​សំខាន់​ៗ ​ជា​អាទិភាព​ទាំង​១១​ខ្សែ​ ដែល​បាន​អនុវត្ត​រយៈ​ពេល​
១​ឆ្នាំ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​វាយតំលៃ​បាន​ថា ធ្វើ​បាន​ល្អ​និង​កំពុង​ដើរ​លើ​ផ្លូវ ត្រូវ​តាម​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ ត្រូវ​បន្តការងារ​ទៅ​មុខ​ទៀត​ឲ្យ​បាន​គ្រប់​ផ្លូវ ។ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា សម្រាប់​បន្ទាប់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ សណ្តាប់ធ្នាប់ និង​បរិស្ថាន​នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស ឲ្យ​មាន​សណ្តាប់ធ្នាប់ បរិស្ថាន​ល្អ ជា​ពិសេស​សម្រួល​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ឱ្យ​​បាន​ល្អ ក្នុង​រយៈពេល​១០​ថ្ងៃ ។

Urban Voice Cambodia

Urban Voice Cambodia